Tuchel ថា Chelsea ផ្លាស់ប្តូរខ្លាំងពេក គាត់គ្មានយោបល់ណែនាំ Nagelsmann ទៅទីនោះទេ

Thomas Tuchel មាន​អារម្មណ៍​ថា Chelsea ​ខុស​ប្លែក​ពី​មុន ដែលជា​កន្លែង​ដែល​គាត់​ស្រលាញ់ចូលចិត្តធ្វើការ បន្ទាប់​ពី​គាត់​ត្រូវ​បាន​សួរ​ថា​តើ​គាត់​​ណែនាំ​លោក Julian Nagelsmann ទៅដឹកនាំក្រុមនៅទីនោះដែរឬទេ។Chelsea បានបណ្តេញលោក Graham Potter កាលពីថ្ងៃអាទិត្យជាមួយនឹងក្រុមតោខៀវដែលនៅលេខ១១ ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីចាញ់ក្រុម Aston Villa ក្នុងលទ្ធផល ២-០។

Tuchel ថាលោកមិនមានអ្វីណែនាំលោក Nagelsmann ឲ្យទៅធ្វើការនៅ Chelsea នោះទេ ព្រោះក្លឹបខុសពីកាលដែលគាត់ធ្លាប់ធ្វើការ ហើយគាត់ថាក្លឹបពេលនេះ ខុសពីមុនឆ្ងាយខ្លាំងណាស់។លោក Tuchel បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនជំនួប DFB-Pokal របស់ Bayern ជាមួយ Freiburg ថា៖

“គាត់នឹងមិនសួរខ្ញុំទេ គាត់មិនត្រូវការដំបូន្មានរបស់ខ្ញុំទេ វានឹងមិនកើតឡើងទេ។

ខ្ញុំបានឃើញព័ត៌មាននេះ ទីបំផុតវាជាពេលវេលាដ៏លំបាកមួយ ព្រោះថាភ្លាមៗបន្ទាប់ពីខ្ញុំបានចូលកាន់តំណែងនៅទីនេះ ហើយពេលនេះតំណែងគ្រូបង្វឹក គឺនៅទំនេរនៅ Chelsea។ខ្ញុំត្រូវការពេលវេលាបន្តិចដើម្បីឈប់នឹក Chelsea ព្រោះខ្ញុំពិតជាចូលចិត្តធ្វើការនៅទីនោះ ហើយមានមិត្តភាពល្អជាច្រើនដែលខ្ញុំបានកសាង។

វាជាពេលវេលាដ៏តានតឹងមួយ ប៉ុន្តែក្លឹបបានផ្លាស់ប្តូរយ៉ាងខ្លាំង។ នោះបានជួយខ្ញុំក្នុងការរំសាយចិត្តនឹកបានលឿន។ នោះហើយជាមូលហេតុដែលវាមិននាំមកនូវអារម្មណ៍ដ៏សោកសៅពេលចាកចេញ។

នោះហើយជាមូលហេតុដែលខ្ញុំមិនចាំបាច់ផ្តល់ដំបូន្មានអ្វីទេ ព្រោះក្លឹបខុសពីក្លឹបដែលខ្ញុំបានធ្វើការពីមុន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT