Luke Shaw បានចាត់ទុកការលេងរបស់ Manchester United ថាមិនអាចទទួលយកបាន បន្ទាប់ពីការបរាជ័យរបស់ពួកគេលើគូប្រជែងក្រុមកំពូលតារាងទាំងបួន Newcastle United កាលពីថ្ងៃអាទិត្យ។Luke Shaw ជឿជាក់ថា Manchester United ខ្វះចំណង់ បំណងប្រាថ្នា ស្រេកឃ្លាន និងអាកប្បកិរិយានៅក្នុងការលេងដែលមិនអាចទទួលយកបានក្នុងការប្រកួតចាញ់ Newcastle United ២-០ កាលពីថ្ងៃអាទិត្យ។
ការបង្ហាញដ៏អស្ចារ្យពីក្រុមសារិកាព្រៃ Newcastle បានទម្លាក់បិសាចក្រហមឱ្យទៅលេខបីក្នុង Premier League ខណៈដែលគ្រាប់បាល់របស់ Joe Willock និង Callum Wilson បានបំបាក់ពួកគេឲ្យការបរាជ័យក្នុងការប្រកួតដំបូងចាប់តាំងពីការសម្រាកអន្តរជាតិ។Shaw បានប្រាប់ Sky Sports ក្រោយចប់ការប្រកួតថា៖
“យើងមិនល្អគ្រប់គ្រាន់ទេ។ ក្នុងនាមជាក្រុមមួយ យើងត្រូវតែស្មោះត្រង់។ ខ្ញុំគិតថា Newcastle គឺជាក្រុមដ៏ល្អមួយ ប៉ុន្តែខ្ញុំមិនគិតថាពួកគេឈ្នះការប្រកួតប្រកបដោយគុណភាពដូចនៅថ្ងៃនេះនោះទេ។
ខ្ញុំគិតថាពួកគេបានឈ្នះវាដោយចំណង់ បំណងប្រាថ្នា ភាពស្រេកឃ្លាន អាកប្បកិរិយា។ ពួកគេច្បាស់ណាស់មានការលើកទឹកចិត្តខ្ពស់។
អ្នកត្រូវការការលើកទឹកចិត្តនោះ អ្នកត្រូវការចំណង់ ការស្រេកឃ្លាន អាកប្បកិរិយា ព្រោះវាជាកន្លែងដ៏លំបាកបំផុតក្នុងការមកទីនេះ ប្រសិនបើយើងមិនមានទាំងនោះទេ យើងនឹងរងទុក្ខ។ វាច្បាស់ណាស់នៅលើទីលាន។ យើងមិនមានចំនុចទាំងអស់នេះច្រើនទេ និយាយឱ្យត្រង់ទៅ”៕