Danilo ខ្សែការពាររបស់ Paris Saint-Germain មានអារម្មណ៍ថាក្រុមរបស់គាត់មិនគោរពគូបដិបក្ខរបស់ពួកគេក្នុងអំឡុងពេលចាញ់ Lyon ក្នុងផ្ទះដ៏គួរឱ្យភ្ញាក់ផ្អើល ១-០ កាលពីថ្ងៃអាទិត្យ។ក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងបាល់ជាមួយនឹង ៦២.២ភាគរយនៃការគ្រប់គ្រងបាល់សរុប ប៉ុន្តែបានឃើញថាក្រុមខ្លួនឯងនូវអត្រារកគ្រាប់បាល់ដែលរំពឹងទុកធ្លាក់ពី ១.៦១ ទៅដល់ ១.១៣ភាពរយ បន្ទាប់ពីបានបណ្តោយឱ្យរបូតឱកាសដ៏ល្អនៅក្នុងពាក់កណ្តាលតង់ទាំងពីរ។
ប៉ុន្តែទោះបីជាយ៉ាងណា ក្រុម PSG បានទទួលរងបរាជ័យដោយគ្រាប់បាល់នៅដើមតង់ទីពីររបស់ Bradley Barcola ខណៈ Lacazette ស៊ុតបាល់ប៉េណាល់ទីមិនចូល ដោយចុងបញ្ចប់លទ្ធផល ១ ទល់នឹង ០។ការបាត់បង់នេះបានធ្វើឱ្យក្រុមកំពូលតារាង Ligue 1 លើសពិន្ទុបណ្តោះអាសន្នតែ ៦ពិន្ទុប៉ុណ្ណោះលើក្រុមលេខពីរ Lens និង Marseille។
Danilo បានជំរុញក្រុមរបស់គាត់ឱ្យលេងអស់សមត្ថភាព ដោយមិនត្រូវមើលងាយគូប្រកួតឡើយ។
គាត់បានប្រាប់ Canal+ Foot ថា៖
“យើងមិនគោរព Lyon ហើយយើងមិនបានលេងឱ្យអស់សមត្ថភាពនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកមិនលេងឱ្យអស់សមត្ថភាពដែលអ្នកត្រូវលេង សូម្បីតែនៅផ្ទះក៏ដោយ វាពិបាកក្នុងការឈ្នះគ្រប់ការប្រកួត។យើងត្រូវតែចេញពីទីនោះព្រោះគូប្រកួតរបស់យើង [Lens និង OM] នៅក្រោមយើងតែ៦ពិន្ទុប៉ុណ្ណោះ។ យើងត្រូវតែភ្ញាក់ឡើងព្រោះពានមិនមានការធានាទៀតនោះទេ”៕