អ្នកចាត់ការ Manchester City លោក Pep Guardiola ទទូចថា គំនិតរបស់គាត់ចំពោះ Liverpool មិនត្រូវបានផ្លាស់ប្តូរដោយរដូវកាលដែលមានពិន្ទុនៅ ក្រោមរបស់ពួកគេក្នុងឆ្នាំ ២០២២-២៣ នេះទេ។តាំងពីយូរយារណាស់មកហើយ ហង្សក្រហមបានចាកចេញពីការប្រជែងដណ្តើមពាន Premier League ហើយមានភារកិច្ចធំ គឺធ្វើយ៉ាងណាបញ្ចប់ក្នុង ចំណាត់ថ្នាក់កំពូលទាំងបួន ដើម្បីមានកៅអីលេង Champions League រដូវកាលក្រោយ។
Man City កំពុងតែប្រជែងជាមួយ Arsenal ដើម្បីដណ្តើមពាននៅរដូវកាលនេះ ប៉ុន្តែលោក Guardiola រំពឹងថា Liverpool នឹងត្រលប់មកវិញ ទោះបីជាគាត់មិនមានការពន្យល់ពីភាពមិនស៊ីសង្វាក់គ្នារបស់ពួកគេក៏ដោយ។
អ្នកចាត់ការទូទៅរបស់ City បាននិយាយថា៖
“ពួកគេនៅតែជាក្រុមដ៏ពិសេស។ គំនិតរបស់ខ្ញុំមិនផ្លាស់ប្តូរទេសម្រាប់រដូវកាលមួយនៃការឡើងចុះ។ ក្លឹបនីមួយៗអាចមានរដូវកាលនៃការ ឡើងចុះ។
ឥឡូវនេះ គូប្រជែងដ៏ធំបំផុតគឺខុសគ្នាក្នុងរដូវកាលនេះ។ ប៉ុន្តែជាមួយនឹងអ្វីដែលបានកើតឡើងកាលពីអតីតកាល និងនាពេល អនាគត ពួកគេអាចក្លាយជាគូប្រជែងដ៏ធំ”៕
*[FotMob]