ខ្សែប្រយុទ្ធ Earling Haaland ទំនងជាមិនអាចចូលលេងឱ្យក្រុម Manchester City បាននោះទេ ក្នុងការប្រកួតទល់ក្រុម Liverpool នាចុងសប្ដាហ៍នេះ។
Haaland បានរងរបួសពីការប្រកួតនៅជម្រើសជាតិន័រវែស និងបានត្រលប់មក Man City វិញមុនគេ។ យ៉ាងណាមិញ រូបគេនៅមិនទាន់អាចហ្វឹកហាត់ជាមួយសមាជិកក្រុមដទៃទៀតបាននោះទេ។ ដូច្នេះនេះជាសញ្ញាមួយបញ្ជាក់ថារូបគេនឹងមិនអាចចូលរួមជាមួយក្រុមក្នុងការប្រកួតជាមួយក្រុម Liverpool បានទេនៅចុងសប្ដាហ៍នេះ។ តែយ៉ាងណា លោក Pep Guardiola ក៏នៅតែរំពឹងថាម៉ាស៊ីនរកគ្រាប់បាល់របស់លោក អាចនឹងបន្ដជួយក្រុមបានខ្លះដែរ។
ជំនួបទល់ Liverpool នៅចុងសប្ដាហ៍នេះ ពិតជាសំខាន់មែនទែនសម្រាប់ក្រុម Man City ព្រោះពួកគេទាមទារ៣ពិន្ទុដាច់ខាតដើម្បីបន្ដប្រជែងពានជាមួយក្រុម Arsenal បាន។ គម្លាតពិន្ទុក្រុមលេខ១ Arsenal និងក្រុមលេខ២ Man City មានរហូតដល់៨ពិន្ទុទៅហើយនាពេលបច្ចុប្បន្ននេះ៕