អនាគត Gundogan នៅតែបើកចំហ ទោះបីជាមានទំនាក់ទំនងជាមួយ Barcelona

អនាគតរបស់ Ilkay Gundogan នៅតែបើកចំហ បើទោះជាមានរបាយការណ៍បង្ហាញថា ខ្សែបម្រើ Manchester City មានបំណងចង់ចូលរួមជាមួយ Barcelona នៅពេលផុតកំណត់នៃកិច្ចសន្យាក៏ដោយ នេះបើយោងតាមភ្នាក់ងាររបស់គាត់។Gundogan ប្រធានក្រុម Man City កំពុងឈានចូលដល់រយៈពេលបីខែចុងក្រោយនៃកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំដែលគាត់ដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១៩ ហើយកីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះមិនទាន់យល់ព្រមលើលក្ខខណ្ឌថ្មីនៅឡើយទេ។

ទោះបីជាមានការលើកឡើងថា Barcelona មានឆន្ទៈក្នុងការផ្តល់ឱ្យ Gundogan នូវកិច្ចសន្យារយៈពេល ២ឆ្នាំក៏ដោយ ភ្នាក់ងាររបស់កីឡាករដែលត្រូវជាពូ គឺលោក Ilhan Gundogan និយាយថា គ្មានអ្វីត្រូវបានសម្រេចនៅពេលនេះនោះទេ។គាត់បានប្រាប់ The Guardian ថា៖

“វាមិនទាន់មានកិច្ចព្រមព្រៀងជាមួយក្លឹបណាមួយនៅឡើយទេ។ ការផ្តោតអារម្មណ៍របស់ Ilkay ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះគឺមានតែលើ Manchester City និងកំណើតកូនប្រុសរបស់គាត់ប៉ុណ្ណោះ។ឥឡូវនេះគាត់ស្ថិតក្នុងដំណាក់កាលចុងក្រោយ និងសំខាន់នៃរដូវកាលនេះ ហើយត្រូវបានផ្តោតទាំងស្រុងលើវា។ កន្លែងដែល Ilkay លេងនៅរដូវកាលក្រោយនៅតែបើកចំហ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT