Ronaldo ​បង្ហាញ​ឡាន​ថ្លៃ​បំផុត​លើ​លោក Bugatti Centodieci ​តម្លៃ​១១​លាន​ដុល្លារ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បង្ហាញ​ឡាន​ទំនើប​ចុង​ក្រោយ​បំផុត​របស់​ខ្លួន Bugatti Centodieci ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដែល​ជា​ឡាន​តម្លៃ​១១​លាន​ដុល្លារ ​និង​មាន​តែ​១០​គ្រឿង​គត់​នៅ​លើ​លោក​នេះ​។

​Ronaldo ​កំពុង​ស្ថិត​នៅ​ក្រុង​ម៉ាឌ្រីត​ប្រទេស​អេស្ប៉ាញ ​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន ​Georgina Rodríguez ។ ​ការ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នោះ​ដែរ ​រូបគេ​ក៏​បាន​ជិះ​ឡាន​ទំនើប​ទើប​នឹង​នាំ​ចូល​បាន Bugatti Centodieci ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​គ្រប់​គ្នា។ ​នេះ​ជា​ឡាន​កម្រ ​និង​ផលិត​ត្រឹម​តែ​១០​គ្រឿង​ប៉ុណ្ណោះ​លើ​លោក​នេះ ជាមួយ​ការ​កុម្មង់ទិញ​មុន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​តម្លៃ​របស់​ឡាន Bugatti Centodieci ​នេះ គឺ​ប្រមាណ​ជា​១១​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង។ Ronaldo ​បាន​កុម្មង់​វា​២​ឆ្នាំ​មក​ហើយ ទើប​តែ​គេ​ផលិត​បាន​និង​យក​មក​ឱ្យ​ប៉ុណ្ណោះ។

​កីឡាករ​វ័យ​៣៨​ឆ្នាំ​នេះ​ខាង​លើ​គឺ​ជា​ហ្វេន​របស់ Bugatti ​តែ​ម្ដង។ ​នា​ពេល​នេះ ​Ronaldo ​មាន​ឡាន Bugatti ​រហូត​ដល់​ទៅ​៣​គ្រឿង​ទៅ​ហើយ ​ដោយ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ ១,៥​លាន​ដុល្លារ ​២​លាន​ដុល្លារ ​និង​ចុង​ក្រោយ​នេះ​១១​លាន​ដុល្លារ។ ​សរុប​ឡាន​ទាំង​អស់​របស់​ម្ចាស់​ពាន Ballon dÓr ​៥​សម័យ​កាល​នេះ ​ចាយ​ប្រាក់​មិន​ក្រោម​២០​លាន​ដុល្លារ​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT