ឪពុក​ Fati ​ចង់​ឱ្យ​កូន ​ចាកចេញ​ពី FC Barcelona ​

​ខ្សែ​ប្រយុទ្ធ Ansu Fati ​មិន​សូវ​ទទួល​បាន​ឱកាស​លេង​ទេ​នៅ​ក្រុម FC Barcelona ​នា​រដូវ​កាល​នេះ ​ទើប​បាន​ជា​ធ្វើ​ឱ្យ​រូបគេ​ចង់​ចាកចេញ​ដើម្បី​ស្វែង​រក​ឱកាស​លេង​នា​រដូវ​កាល​ក្រោយ។

​លោក Bori ​ដែល​ជា​ឪពុក​របស់​ខ្សែ​ប្រយុទ្ធ Fati ​បាន​និយាយ​ថា​៖ “មួយ​នាទី ពីរ​នាទី ​បី​នាទី។ ​ក្រុម​តែងតែ​ផ្ដល់​ឱ្យ​គាត់​ជា​នាទី​ដើម្បី​លេង។ គាត់​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​នេះ​ទេ។ គាត់​ចង់​បង្ហាញ​ខ្លួន​លើ​ទីលាន គាត់​ចង់​ជួយ Barcelona ​ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ”។ ​ការ​បញ្ជាក់​បែប​នេះ ​គឺ​លោក​មិន​ចង់​ឱ្យ​កូន​ប្រុស​បន្ដ​លេង​នៅ Camp Nou ​ទៀត​ទេ ​ពោល​គឺ​គួរ​តែ​រក​ក្លឹប​ថ្មី​លេង​វិញ​នៅ​រដូវ​កាល​ក្រោយ។

​រំលឹក​ថា​ក្រោម​ការ​ដឹក​នាំ​របស់​លោក Xavi ​ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ ​បាន​បង្ហាញ​ខ្លួន​២៤​ដង​នៅ La Liga ​ដោយ​ក្នុង​នោះ​១៥​នាក់​បម្រុង។ ​រូបគេ​រក​បាន​៣​គ្រាប់ ​និង​បញ្ជូន​បាល់​បាន​៣​គ្រាប់​ទៀត។ ​លោក Xavi ​ហាក់​មិន​មាន​ទំនុក​ចិត្ត​ខ្ពស់​ទៅ​លើ Fati ​នោះ​ទេ ​ទើប​លោក​មិន​សូវ​ដាក់​ឱ្យ​លេង​ពេញ​ការ​ប្រកួត ខណៈ​ដែល​រូបគេ​ក៏​មាន​បញ្ហា​របួស​ច្រើន​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT