Mourinho ​នឹង​មិន​ទៅ​ដឹក​នាំ​ក្រុម PSG ​នោះ​ទេ​

​លោក Jose Mourinho ​នឹង​មិន​សម្រេច​ចិត្ត​ទៅ​ដឹក​នាំ​ក្រុម PSG ​នោះ​ទេ​នា​ចប់​រដូវ​កាល​នេះ ​ក្រោយ​ពីលោក​មាន​បំណង​ដឹក​នាំ​ក្រុម Roma ​រហូត​ដល់​អស់​កុងត្រា​នៅ​ឆ្នាំ​២០២៤។

​បុរស​វ័យ​៦០​ឆ្នាំ​ខាង​លើ​ចូល​ដឹក​នាំ​ក្រុម Roma ​និង​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក​អ្នក​គាំទ្រ។ ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ក៏​មាន​បញ្ហា​ខ្លះ​បាន​កើត​ឡើង​ផង​ដែរ ទាក់ទង​ទៅ​នឹង​ថ្នាក់​ដឹក​នាំ​ក្លឹប ​មិន​ព្រម​តាម​សំណើរ​ទិញដូរ​កីឡាក​របស់​លោក ​ដើម្បី​ពង្រឹង​ក្រុម​ឡើង​វិញ។ ​គេ​អះអាង​ថា ​Jose ​អាច​នឹង​ដើរ​ចេញ​ពី Roma ​នៅ​ចប់​រដូវ​កាល​នេះ ​ព្រោះ​មាន​ក្លឹប​ច្រើន​ចង់​បាន​លោក​ទៅ​ដឹក​នាំ​ដូចជា PSG ​ជា​ដើម។

​តែ​យ៉ាង​ណា ​បុរស​ដែល​គេ​ដាក់​រហស្សនាម​ថា Special One ​រូប​នេះ​នឹង​មិន​ទាន់​ចាកចេញ​ពី Roma ​នោះ​ទេ។ ​លោក​ចង់​បន្ដ​ដឹក​នាំ​ក្រុម​នេះ​រហូត​ដល់​ចប់​កុងត្រា​នៅ​ឆ្នាំ​២០២៤​តែ​ម្ដង។ ដូច្នេះ​មាន​ន័យ​ថា ​លោក​នឹង​បដិសេធ​ក្នុង​ការ​ទៅ​ដឹក​នាំ PSG ​នៅ​ចប់​រដូវ​កាល​នេះ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT