Paratici ត្រូវបានគេដាក់បម្រាមហាមឃាត់រយៈពេល ៣០ខែដោយ FIGC របស់ប្រទេសអ៊ីតាលីសម្រាប់ផ្នែករបស់គាត់ក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុនៅ Juventus ដែលក្លឹបត្រូវបានដក ១៥ពិន្ទុ និងមន្ត្រីជាច្រើនផ្សេងទៀតត្រូវបានដាក់ទណ្ឌកម្ម។បម្រាមទាំងនោះ ដើមឡើយអនុវត្តបានតែចំពោះបាល់ទាត់អ៊ីតាលីប៉ុណ្ណោះ ប៉ុន្តែ FIFA បានប្រើអំណាចរបស់ខ្លួនដើម្បីពង្រីក និងសម្រេចដាក់បម្រាមនៅទូទាំងពិភពលោក ដែលធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់គាត់នៅក្លឹប Tottenham។
ឥឡូវនេះ Spurs បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងការសម្រេចនេះ ដែលមានន័យដូចខាងក្រោម៖
“បន្ទាប់ពីរបាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនេះទាក់ទងនឹងការសម្រេចចិត្តរបស់គណៈកម្មាធិការវិន័យរបស់ FIFA ក្នុងការបន្តការដាក់ទណ្ឌកម្មទូទាំងពិភពលោកដែលដាក់ដោយ FIGC Federal Court of Appeals លើ Fabio Paratici កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្លឹបបានធ្វើការសាកសួរជាបន្ទាន់ទៅកាន់ FIFA។FIFA នៅរសៀលថ្ងៃនេះបានឆ្លើយតបមកពួកយើងជាលាយលក្ខណ៍អក្សរជូនដំណឹងដល់ពួកយើងនៅថ្ងៃនេះ ថ្ងៃពុធ២៩ មីនា ២០២៣ ថាការសម្រេចចិត្តត្រូវបានធ្វើឡើងដោយគណៈកម្មាធិការវិន័យរបស់ FIFA ដើម្បីបន្តការដាក់ទណ្ឌកម្ម FIGC ទូទាំងពិភពលោក។
ការពិភាក្សារបស់គណៈកម្មាធិការនេះត្រូវបានធ្វើឡើងដោយមិនបានជូនដំណឹងជាមុនដល់ភាគីពាក់ព័ន្ធណាមួយឡើយ។ យើងកំពុងស្វែងរកការបំភ្លឺបន្ថែមពី FIFA ជាបន្ទាន់ចំពោះព័ត៌មានលម្អិតនៃការបន្ថែម និងភាពខុសគ្នារបស់វាពីការដាក់ទណ្ឌកម្មរបស់ FIGC។
យើងគួរតែបញ្ជាក់ឱ្យច្បាស់ថា នៅពេលដែល Fabio បានធ្វើបទសម្ភាសន៍នៅលើបណ្តាញសង្គមក្លឹបកាលពីម្សិលមិញ ទាំងគាត់ និងក្លឹបមិនមានការចង្អុលបង្ហាញណាមួយអំពីការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយ FIFA ដោយផ្អែកលើការពិតដែលការដាក់ទណ្ឌកម្ម FIGC ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ហើយនៅតែជាកម្មវត្ថុនៃបណ្តឹងឧទ្ធរណ៍នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ យើងនឹងធ្វើបច្ចុប្បន្នភាពលើបញ្ហានេះតាមពេលកំណត់”៕
*[FotMob]