អនាគតនាយកបាលទាត់ Tottenham លោក Paratici មិនច្បាស់លាស់ បន្ទាប់ពី FIFA បានបន្តដាក់បម្រាមទូទាំងពិភពលោក

អនាគតរបស់នាយកគ្រប់គ្រងបាល់ទាត់របស់ Tottenham លោក Fabio Paratici នៅក្លឹបស្ថិតនៅក្នងមន្ទិលសង្ស័យ បន្ទាប់ពីមានការហាមឃាត់ដោយសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ត្រូវបានបន្តនៅទូទាំងពិភពលោកដោយ FIFA។Paratici គឺជាបុគ្គលម្នាក់ក្នុងចំណោម ១១នាក់ដែលមានទំនាក់ទំនងជាមួយ Juventus ដែលត្រូវបានចេញបម្រាមដោយ FIGC ក្នុងខែមករា បន្ទាប់ពីក្លឹបត្រូវបានគេរកឃើញថាមានកំហុសក្នុងគណនីមិនពិតទាក់ទងនឹងការផ្ទេរប្រាក់។

Juventus ក៏​ត្រូវ​បាន​គេ​កាត់អស់ ១៥ពិន្ទុផងដែរ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ពិន័យ។

Paratici និង Juventus បានបដិសេធរាល់ការខុសឆ្គងដោយមានការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ទណ្ឌកម្មដំបូងដែលដាក់ដោយ FIGC ដែលត្រូវបានទទួលយកដោយគណៈកម្មាធិការអូឡាំពិកអ៊ីតាលី (CONI) នៅថ្ងៃទី១៩ ខែមេសា។ទោះបីជាមានការហាមឃាត់រយៈពេល ៣០ខែក៏ដោយ នាយក Spurs លោក Paratici អាចបន្តតួនាទីរបស់គាត់ជាមួយក្លឹបនៅ Premier League ដោយសារតែការព្យួរនេះអនុវត្តចំពោះបាល់ទាត់អ៊ីតាលីប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ FIFA បានបញ្ជាក់កាលពីថ្ងៃពុធថាបម្រាមដែលចេញដោយ FIGC ត្រូវបានបន្តនៅទូទាំងពិភពលោក ដែលមានន័យថា Paratici នឹងមិនអាចបំពេញភារកិច្ចរបស់គាត់នៅ Spurs បានទេ លុះត្រាតែការប្តឹងឧទ្ធរណ៍របស់គាត់ទទួលបានជោគជ័យ៕

*[FotMob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT