នារីអ៊ីរ៉ង់រាប់រយនាក់ នឹងអនុញាតឱ្យចូលរួមការប្រកួត Asian Champions League វគ្គផ្ដាច់ព្រ័ត្រនៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់តែម្ដង។នេះជាការអនុញាតលើកដំបូងក្នុងរយៈពេល៣៥ឆ្នាំមកនេះ ដែលអ៊ីរ៉ង់បានអនុញាតឱ្យនារីបានចូលរួមទស្សនាការប្រកួតសំខាន់ដូច្នេះ។ ហើយដោយសារតែលេងនៅទីក្រុង Tehran ស្រាប់ និងវគ្គផ្ដាច់ព្រ័ត្រ ទើបបានជាមានការអនុញាតដូច្នេះ។ ស្របពេលដែល FIFA ផ្ទាល់បានជជែកជាច្រើនមកហើយជាមួយអ៊ីរ៉ង់ ចំពោះរឿងបញ្ចប់ការហាមឃាត់នារីទៅចូលរួមការប្រកួតសំខាន់ៗនេះ។
កាលពីខែមុន មាននារីប្រហែល១០០នាក់ត្រូវបានអនុញាតឱ្យមើលការប្រកួតមិត្តភាពរវាងអ៊ីរ៉ង់ និងបូលីវៃ ប៉ុន្តែមិនទាន់ដល់ការប្រកួតផង ក៏ស្រាប់តែការអនុញាតនោះត្រូវបានដកចេញវិញ។ នារីអ៊ីរ៉ង មិនថាក្មេងឬចាស់ទេ គឺកម្រអនុញាតឱ្យចូលមើលការប្រកួតកីឡាផ្នែកបុរសឡើយ តាំងពីឆ្នាំ១៩៧៩មក ព្រោះវាជាប់ពាក់ព័ន្ធនឹងសាសនាឥស្លាម។
ហើយសម្រាប់ប្រភេទកីឡាបាល់ទាត់វិញ ត្រូវបានហាមតាំងពីឆ្នាំ១៩៨១មកតែម្ដង៕ប្រភព៖ BBC