ក្រុម Bayern Munich បានប្រកាសពីកុងត្រារបស់លោក Thomas Tuchel មាន២ឆ្នាំកន្លះ អមជាមួយតម្លៃពលកម្មប្រមាណ១២លានអឺរ៉ូក្នុងមួយឆ្នាំ ច្រើនជាងកាលលោក Julian Nagelsmann នៅដឹកនាំ។
ក្លឹប Bayern Munich សម្រេចដកលោក Julian Nagelsmann ហើយតែងតាំងលោក Tuchel មកដឹកនាំបន្ដ ទាំងដែលលោក Nagelsmann ធ្វើបានល្អនៅ UEFA Champions League មែនទែន ៨ប្រកួត រដូវកាលនេះឈ្នះទាំង៨ប្រកួតតែម្ដង។ អ្វីដែលលោកធ្វើមិនសូវបានល្អគឺនៅក្នុងលីគ Bundesliga ឯណោះទេ ដែលនៅលេខ២ និងចាញ់ពិន្ទុ Dortmund ត្រឹម១ពិន្ទុប៉ុណ្ណោះ។
នេះជាការសម្រេចចិត្តមួយដែលគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ និងកីឡាករក្នុងក្រុម Bayern Munich ផ្ទាល់តែម្ដង។ មួយវិញទៀត ការតែងតាំងលោក Tuchel មកដឹកនាំក្រុមបន្ដនេះ ក៏នឹងត្រូវឱ្យក្លឹប Bayern Munich ចំណាយប្រាក់ច្រើនថែមទៀតផងដែរ ព្រោះតម្លៃពលកម្មរបស់អតីតគ្រូបង្វឹក Chelsea រូបនេះនឹងទទួលបាន១២លានអឺរ៉ូក្នុងមួយឆ្នាំ។ ស្របពេលកាលលោក Nagelsmann នៅវិញ ទទួលបានត្រឹម៨លានអឺរ៉ូប៉ុណ្ណោះ៕