នេះជារឿងកម្រមែនទែនក្នុងការប្រកួតបាល់ទាត់ ដែលតង់ទីមួយមានការបន្ថែមម៉ោងរហូតដល់ទៅ៤០នាទីឯណោះ ក្នុងពានរង្វាន់ Africa Cup រវាងក្រុមតាន់ហ្គានី និងអ៊ុយហ្គាន់ដា។
ការប្រកួតរវាងក្រុមទាំងពីរត្រូវបន្ថែមដល់៤០នាទីនេះ ក៏ព្រោះតែបញ្ហាភ្លើងនៅក្នុងកីឡដ្ឋានបានដាច់ ដូច្នេះត្រូវពន្យាពេលប្រកួត។ ការរង់ចាំបន្ដរហូតដល់ទៅ៤០នាទី ទើបភ្លើងត្រលប់មកវិញ ដូច្នេះក្រុមមន្ត្រីអាជ្ញាកណ្ដាលមិនមានហេតុផលអ្វី ក្រៅពីបន្ថែមម៉ោងនៅតង់ទី១នេះ ឱ្យបានដល់៤០នាទីវិញនោះទេ ដើម្បីឱ្យការប្រកួតត្រឹមត្រូវវិញក្នុងមួយតង់៤៥នាទី។ នេះអាចនិយាយថាជាលើកដំបូងផងដែរ ដែលការប្រកួតបន្ថែមម៉ោងរហូតដល់៤០នាទីបែបនេះ។
ដោយឡែកចំពោះលទ្ធផលវិញ ក្រុមអ៊ុយហ្គាន់ដា បានយកឈ្នះទៅលើក្រុមតាន់ហ្គានីបានក្នុងលទ្ធផល ១-០ ដែលគ្រាប់បាល់នោះកើតមានឡើងនៅនាទី៩០+១។ ក្នុងការប្រកួតពាន Africa Cup នេះដែរ កន្លងមកក៏មានរឿងចម្លែកៗជាច្រើនកើតមានឡើងផងដែរ។ ដូចជាអាជ្ញាកណ្ដាលផ្លុំបញ្ចប់ការប្រកួតនៅនាទី៨៥ ឬកីឡាករដល់១២នាក់នៅលើទីលានក៏មាន៕