គ្រូ Bayern Munich ​៖ ​ចាញ់​មែន ប៉ុន្តែ​យើង​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​នេះ

លោក Niko Kovac ​អ្នក​ចាត់ការ​ក្រុម Bayern Munich ​បាន​និយាយ​ថា​ការ​បរាជ័យ ៣-២ ​ក្រោម​ថ្វី​ជើង Dortmund ​គឺ​ជា​ការ​ប្រកួត​ជក់​ចិត្ត​មួយ​ដែល​អ្នក​គាំទ្រ​គ្រប់​គ្នា​ចង់​ទស្សនា។Robert Lewandowski ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ Bayern Munich ​មុន ​ប៉ុន្តែ​ត្រូវ​បាន​ Marco Reus ​រក​គ្រាប់​បាល់​ឱ្យ Dortmund ​តាម​ស្មើ​វិញ​បាន​។ យ៉ាងណាមិញ ​ក្រោយ​ពី​ស្មើ​គ្នា​ហើយ Lewandowski ដដែល បាន​រក​គ្រាប់​បាល់​នាំ​មុខ​ជា​ថ្មី​ម្ដង​ទៀត​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ជា​ខ្លាំង។

នាំ​មុខ​នេះ​មែន តែ​លទ្ធផល​នេះ​មិន​អាច​រក្សា​ដល់​ចប់​ការ​ប្រកួត​ឡើយ ​ដោយ​ Marco Reus ​ដដែល ​ជា​អ្នក​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​ទៀត ​មុន​ពេល​ Paco Alcacer ​ស៊ុត​ថែម​១​គ្រាប់​ ជា​គ្រាប់​ជ័យជម្នះ​តែ​ម្ដង។ការ​ប្រកួត​ដែល​មាន​ដល់​៥​គ្រាប់​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ Kovac ​អ្នក​ចាត់ការ​ក្រុម Bayern Munich ​និយាយ​ថា​ជា​ការ​ប្រកួរត​ដ៏​ល្អ។ ​ក្រុម​របស់​លោក ​លេង​យ៉ាង​អស់​ពី​ខ្លួន ។

ប៉ុន្តែ​សោកស្ដាយ​លទ្ធផល​មិន​ដូច​អ្វី​ដែល​ចង់​បាន។ នេះ​ជា​បាល់ទាត់ ដូច្នេះ​លទ្ធផល​យ៉ាងណា ក្រុម​ទាំង​សង​ខាង​ត្រូវ​ទទួល​យក ព្រោះ​ជា​លទ្ធផល​ចេញ​ពី​ការ​ប្រកួត​មួយ​ដែល​ល្អ​មើល​បំផុត៕ប្រភព៖ Goal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT