ខ្សែប្រយុទ្ធ Lionel Messi រកបាន៣គ្រាប់ម្នាក់ឯងជួយក្រុមអាហ្សង់ទីនយកឈ្នះទៅលើក្រុមការាកៅក្នុងលទ្ធផល ៧-០ ឯណោះនាជំនួបមិត្តភាពព្រឹកមិញនេះ។
Messi ពិតជាធ្វើបានល្អមែនក្នុងការប្រកួតមិត្តភាពនៅយប់មិញ រូបគេធ្វើបានដល់ទៅ៣គ្រាប់ម្នាក់ឯងក្នុងជំនួបមួយនេះ ហើយវាក៏បានធ្វើឱ្យកំពូលខ្សែប្រយុទ្ធរូបនេះរកបានគ្រាប់បាល់សរុបដល់ទៅ១០២គ្រាប់ផងដែរឱ្យក្រុមអាហ្សង់ទីន។ នេះជាកំណត់ត្រាពិសេសមួយសម្រាប់រូបគេក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតម្នាក់ផងដែរក្នុងព្រឹត្តិការណ៍អន្ដរជាតិ។
អ្នកកាន់កំណត់ត្រារកបានគ្រាប់បាល់ច្រើនបំផុតនៅការប្រកួតអន្ដរជាតិនោះគឺ Cristiano Ronaldo ដែលរកបានដល់ទៅ១២២គ្រាប់ Ali Daei រកបាន១០៩គ្រាប់។ គេរំពឹងថា Messi ដែលរកបាន១០២គ្រាប់ អាចនឹងបន្ដកំណើនបន្ថែមទៀតជាមួយខ្សែប្រយុទ្ធដទៃ ដើម្បីទទួលបានកំណត់ត្រាល្អបន្ថែមទៀត៕