អ្នកឯកទេសផ្ទេរកីឡាករ Gerard Romero របស់ក្លឹប Barcelona បានអះអាងថា Lionel Messi ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកការកាត់ប្រាក់ឈ្នួល ដើម្បីផ្ទេរពី PSG ទៅកាន់កីឡដ្ឋាន Camp Nou។ លោកបានបន្ថែមថា កីឡាករអាហ្សង់ទីនបានឃើញអ្នកគាំទ្រស្រែកហៅឈ្មោះរបស់គាត់នៅកីឡដ្ឋាន ហើយត្រៀមខ្លួនដើម្បីចូលរួមជាមួយក្លឹបឡើងវិញ។កុងត្រារបស់ Messi ជាមួយ PSG នឹងត្រូវផុតកំណត់នៅរដូវក្តៅ ហើយគាត់មិនទាន់បានចុះហត្ថលេខាបន្តជាមួយក្លឹបនៅឡើយទេ។
ថ្លែងនៅលើបណ្តាញ Twitch របស់គាត់ Romero បានអះអាងថា Messi ត្រូវបានអ្នកគាំទ្រស្រែកហៅឈ្មោះរបស់គាត់ ហើយកំពុងពិចារណាចូលរួមជាមួយ Barcelona ម្តងទៀត។ គាត់បាននិយាយថា៖
“Leo Messi ត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ប្រាក់ខែ និងសម្របខ្លួនទៅតាមស្ថានភាពរបស់ Barça។ Laporta ត្រូវតែនិយាយទល់មុខជាមួយគាត់។ Leo បានឃើញអ្នកគាំទ្រនៅឯ Spotify Camp Nou ស្រែកឈ្មោះគាត់កាលពីថ្ងៃអាទិត្យមុន។ ក្លឹបដែលមិនពេញចិត្តនឹងការវិលត្រឡប់របស់ Messi បានយល់ថាវានឹងជាការបំប៉ោងផ្នែកហិរញ្ញវត្ថុដ៏អស្ចារ្យមួយ”។Messi កំពុងតែរីករាយជាមួយរដូវកាលដ៏រីកចំរើនជាមួយ PSG ដោយរកបាន ១៨គ្រាប់ និងបញ្ជូនបាល់បាន ១៧ដងក្នុងការបង្ហាញខ្លួន ៣២លើកសម្រាប់ក្រុមនៅ Ligue 1។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះក៏បានឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ ២០២២ ជាមួយអាហ្សង់ទីនក្នុងខែធ្នូផងដែរ៕
*[Sportskeeda]