Hun Sen Cup ​រដូវ​កាល​ថ្មី ​នឹង​ប្លែក ជាមួយ​ទម្រង់​ថ្មី​អាច​មាន​កីឡាករ​បរទេស​ចូល​ប្រកួត

​នេះ​ជា​ចំណុច​ថ្មី​មួយ​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ​ដែលពានរង្វាន់ Hun Sen Cup បាន​កែប្រែ​ច្បាប់​មួយ​នេះ​ពោល​គឺ​ជាច្បាប់អនុញ្ញាត​ឲ្យក្លឹបចុះ​ឈ្មោះ​កីឡាករ​បរទេស​ចូល​រួម​ប្រកួត​បាន​នៅ​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ។

​សិក្ខា​សាលា​ផ្សព្វផ្សាយ​ពី​ពាន​រង្វាន់ Hun Sen Cup ​រដូវ​កាល​ថ្មី ​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នេះ។ ​ក្នុង​នោះ​គណកម្មាធិការ​រៀប​ចំ​ការ​ប្រកួត ​បាន​ប្រកាស​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​គឺ​រដូវ​កាល​ថ្មី​ខាង​មុខ ​ក្លឹប​នឹង​អាច​ចុះ​ឈ្មោះ​កីឡាករ​បរទេស​ឱ្យ​ចូល​ប្រកួត​បាន ចាប់​ពី​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ​ទៅ។ ​កីឡាករ​បរទេស​អាច​ឱ្យ​ចុះ​ឈ្មោះ​រហូត​ដល់​៦​នាក់​បាន ​ដោយ​៣​នាក់​អាច​ចូល​លេង​ក្នុង​ទីលាន ​និង​ម្នាក់​ទៀត​ជា​កូតា​អាស៊ី។

រំលឹក​ថា​ពាន​រង្វាន់ Hun Sen Cup ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៧ ​ដោយ​មាន​អាយុ​កាល​ប្រមាណ​ជា​១៧​ឆ្នាំ​មក​ហើយ។ ​កាល​ពី​ដំបូង ​ពាន​រង្វាន់​នេះ​ក៏​អាច​មាន​កីឡាករ​បរទេស​ចូល​លេង​បាន​ដែរ ប៉ុន្តែ​ក្រោយ​ៗ​មក​ទៀត ក៏​ដាក់​ច្បាប់​ហាម​មាន​កីឡាករ​បរទេស​តែ​ម្ដង​ទៅ ទើប​តែ​ឆ្នាំ​២០២៣​នេះ ​ក៏​កែ​មក​ដាក់​ឱ្យ​បរទេស​ចូល​លេង​បាន​វិញ៕

  • Hun Sen Cup ​រដូវ​កាល​ថ្មី ​នឹង​ប្លែក ជាមួយ​ទម្រង់​ថ្មី​អាច​មាន​កីឡាករ​បរទេស​ចូល​ប្រកួត