គ្រូ Celta Vigo ថាមានវិធីយកឈ្នះក្រុម Real Madrid បានយប់នេះ

លោក Antonio Mohamed គ្រូបង្វឹកក្រុម Celta Vigo និយាយថាខ្លួនមានវិធីដើម្បីយកឈ្នះក្រុម Real Madrid បានក្នុងការប្រកួតនៅយប់នេះ។Celta Vigo កំពុងធ្វើបានល្អក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។ ហើយពួកគេក៏កំពុងតែព្យាយាមរក្សាកំណត់ត្រាល្អ នៅពេលលេងទល់ក្រុម Real Madrid ផងដែរ។ ដោយឡែកសម្រាប់អធិរាជសវិញ កាន់តែសំខាន់ថែមទៀត ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី ៣ប្រកួតឈ្នះទាំង៣ប្រកួតដូចគ្នា ហើយគ្មានក្រុមណាស៊ុតចូលពូកគេឡើយ។

មានកំណត់ត្រាឈ្នះដូចគ្នាដូច្នេះហើយ លោក Mohamed ដែលជាគ្រូបង្វឹករបស់ក្រុម Celta Vigo បាននិយាយថាលោករៀបវិធីដើម្បីបិទក្រុម Real Madrid រួចហើយ។ “យើងបានហ្វឹកហាត់យ៉ាងល្អ ហើយប្រកួតនេះយើងត្រូវតែឈ្នះ លទ្ធផលមិនស្មើគឺមិនគ្រប់គ្រាន់ទេ។ Real Madrid ជាក្រុមល្អមួយ ពួកគេមានកីឡាករល្អច្រើន។ ដើម្បីបិទពួកគេ គឺយើងមានតែធ្វើយ៉ាងណាលេងពាក់កណ្ដាលទី កុំឱ្យមានបាល់វាយបកឱ្យសោះ”៕

ប្រភព៖ Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT