Pedri គឺជាកីឡាករសំខាន់សម្រាប់ Barça តាំងពីអាយុ ១៦ឆ្នាំនៅពេលដែលគាត់បានមកដល់ Las Palmas។ នៅចុងបញ្ចប់នៃរដូវកាលដំបូងរបស់គាត់ កីឡាករវ័យជំទង់រូបនេះបានលេង ៥២ប្រកួតនៅក្នុងគ្រប់យុទ្ធនាការទាំងអស់ ហើយបានលេងឱ្យអេស្ប៉ាញទាំងនៅ Euro ២០២០ និងអូឡាំពិកក្នុងរដូវក្តៅតែមួយ។Barça បានចង Pedri ទៅនឹងកិច្ចសន្យារយៈពេលវែងថ្មីមួយនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២១ ដោយបង្កើនលក្ខខណ្ឌទិញចាំបាច់របស់គាត់ដល់ ១ពាន់លានអឺរ៉ូ ខណៈដែលពួកគេបានចំណាយត្រឹមតែ ៥លានអឺរ៉ូសម្រាប់គាត់កាលពីឆ្នាំមុន។
របួសបានឃើញ Pedri ដែលឥឡូវមានអាយុ ២០ឆ្នាំ លេងតិចជាងមុនក្នុងរដូវកាលនេះ និងមួយរយៈចុងក្រោយនេះ។ គាត់នៅតែអវត្តមានក្នុងពេលនេះ ដោយខកខានការប្រកួត ៦លើកចុងក្រោយរបស់ក្លឹបក្នុងគ្រប់យុទ្ធនាការទាំងអស់ រួមទាំងការប្រកួតជាមួយ Real Madrid ២ប្រកួត។Pedri ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញកាលពីមុន ដែលជាពិសេស Bayern Munich ត្រូវបានលើកឡើងជាញឹកញាប់នៅក្នុងការផ្សារភ្ជាប់ពាក្យចចាមអារាមនេះ។
និយាយទៅកាន់ TCL កីឡាករវ័យក្មេងបានសារភាពថាគាត់មិនប្រឆាំងនឹងការធ្វើតេស្តខ្លួនឯងនៅក្នុងប្រទេសអង់គ្លេសនោះទេ។នៅពេលដែលប្រធានបទនៃការឆ្ពោះទៅកាន់ក្របខ័ណ្ឌ Premier League ត្រូវបានលើកឡើងនៅក្នុងបទសម្ភាសន៍ គាត់បាននិយាយថា៖
“នៅពេលនេះទេ! ទេ!។ ខ្ញុំនៅ Barça ហើយសង្ឃឹមថាខ្ញុំនឹងនៅទីនេះច្រើនឆ្នាំទៀត។ ខ្ញុំស្រលាញ់ La Liga ប៉ុន្តែគ្មានអ្វីត្រូវមិនអាចកើតឡើងនោះទេ”៕
*[FotMob]