Ronald Koeman បានទទួលស្គាល់ថាកម្រិតលេងរបស់ក្រុមហូឡង់ត្រូវតែកើនឡើងបន្ថែមទៀត បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ ៣-០ លើក្រុម Gibraltar ក្នុងវគ្គជម្រុះ Euro ២០២៤។Nathan Ake ស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈដែល Memphis Depay ក៏រកបានមួយគ្រាប់ ខណៈដែល Koeman ទទួលបាននូវជ័យជម្នះលើកដំបូងនៃការដឹកនាំលើកទីពីររបស់គាត់ ដែលបានចាប់ផ្តើមជាមួយនឹងការបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-០ ទល់នឹងក្រុមបារាំងកាលពីបីថ្ងៃមុន។
គ្រាប់បាល់ទាំងបីរបស់ក្រុមទឹកក្រូចហូឡង់បានកើតឡើង ទោះជាយ៉ាងណា វាកើតឡើងដោយការស៊ុត ៥០ដង និងមានការប៉ះបាល់ចំនួន ១០១ដងនៅក្នុងប្រអប់ក្រុមប្រឆាំង ច្រើនជាងពួកគេបានគ្រប់គ្រងនៅក្នុងការប្រកួតផ្សេងទៀតចាប់តាំងពីខែសីហា ឆ្នាំ២០១៣។ទោះបីជាយ៉ាងណាក៏ដោយ Koeman នៅតែមានការខកចិត្តចំពោះការខ្វះខាត ដោយគាត់បានប្រាប់ NOS ថា៖
“ខ្ញុំមិនបានឃើញគ្រាប់បាល់គ្រប់គ្រាន់ទេយប់នេះ។ គូប្រកួតច្បាស់ជាមិនបានសហការគ្នាទេ ប៉ុន្តែពេលខ្លះពួកយើងមានកំហុសច្រើនពេក។
តាំងពីលេងដំបូង យើងមានភាពមិនត្រឹមត្រូវ ហើយយើងមិនមានទម្រង់លេងដែលអាចបង្កើតឱកាសល្អធំៗទេ។ អូខេ យល់ស្របថាមានការប្លុកច្រើន ប៉ុន្តែជាមួយនឹងភាពមុតស្រួច យើងស៊ុតបានច្រើនជាញឹកញាប់។
ការប្រកួត និងលទ្ធផលទល់នឹងបារាំងគឺមិនល្អទេ។ ឥឡូវនេះយើងឈ្នះ វាសមហេតុផល។ ប៉ុន្តែសរុបមក វាតិចតួចណាស់។
ទិដ្ឋភាពដូចជាការលេងតាមទីតាំង ចរាចរបាល់ ការកាន់កាប់ទីតាំងត្រឹមត្រូវ ក្នុងនាមជាខ្សែបម្រើស្លាប ឬខ្សែការពារ ពិតជាត្រូវកែលម្អ។ ការលេងបាល់ និងកម្រិតលេងត្រូវតែកើនឡើង”៕
*[FotMob]