Sara Arfaoui ភរិយារបស់កីឡាករ Ilkay Gundogan បានប្រកាសថាចង់ឱ្យស្វាមីចាកចេញពីប្រទេសអង់គ្លេស ដើម្បីរកក្លឹបថ្មីហើយ ក្រោយពីនាងធុញទ្រាន់ជីវិតរស់នៅក្នុងប្រទេសនេះ។
Ilkay Gundogan នឹងផុតកុងត្រាជាមួយក្រុម Manchester City នៅត្រឹមរដូវកាលនេះហើយ។ ការបន្ដកុងត្រាថ្មីក៏មិនទាន់កើតមានដែរ ស្របពេលក្លឹបមួយចំនួនដូចជា FC Barcelona នៅអេស្ប៉ាញបានបង្ហាញចំណាប់អារម្មណ៍ចង់បានគេទៅលេងជាមួយនារដូវកាលថ្មីដែរ។ ជាមួយគ្នានោះ ក្រុមគ្រួសាររបស់ខ្សែបម្រើរូបនេះក៏មិនមានចិត្តក្នុងការចង់បន្ដរស់នៅអង់គ្លេសទៀតដែរ។
ប្រភពជាច្រើនបានអះអាងថាភរិយារបស់ Gundogan មានបំណងចង់ចាកចេញពីអង់គ្លេសហើយ។ នាងមិនចូលចិត្តការរស់នៅប្រទេសអង់គ្លេសនោះទេ ហើយសង្ឃឹមថាស្វាមីរបស់ខ្លួននឹងអាចរកបានក្លឹបថ្មីលេងនារដូវកាលក្រោយក្រៅពីអង់គ្លេស៕