Gavi ត្រូវបានគេរាយការណ៍ថាមិនមានការភ្ញាក់ផ្អើលចំពោះលទ្ធភាពដែលគាត់នឹងផុតកុងត្រានៅ Barcelona ក្នុងរដូវក្ដៅនេះ។ គាត់មានទំនុកចិត្តថាគាត់នឹងនៅ Spotify Camp Nou ទោះបីជាមានការចាប់អារម្មណ៍ពី Manchester City និង Liverpool ក៏ដោយ។យោងតាមរបាយការណ៍ពី Mundo Deportivo បានឱ្យដឹងថា Gavi ប្តេជ្ញាបន្តនៅ Barcelona លើសពីរដូវក្តៅនេះ។ គាត់ប្តេជ្ញាចិត្តជាមួយក្លឹប ហើយនឹងបដិសេធការចាប់អារម្មណ៍ពីក្លឹបផ្សេងទៀត ហើយរង់ចាំក្លឹបដោះស្រាយបញ្ហាជាមួយ La Liga។
ក្រុមកាតាឡាន់បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយ Gavi កាលពីដើមរដូវកាលនេះ ហើយបានប្រគល់អាវលេខ ៦ ឱ្យគាត់នៅក្លឹប។ ពួកគេក៏បានបង្កើនប្រាក់បៀវត្សរ៍របស់គាត់ពី ១លានអឺរ៉ូក្នុងមួយរដូវកាលដល់ ៨លានអឺរ៉ូ។
ទោះជាយ៉ាងណាក៏ដោយ La Liga បានច្រានចោលកិច្ចព្រមព្រៀងនេះ ដោយសារក្លឹបមិនស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដើម្បីបន្តកិច្ចព្រមព្រៀងនេះ។Gavi វ័យ ១៨ឆ្នាំបានបង្ហាញខ្លួន ៨៤ប្រកួតអោយ Barcelona ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ និងបញ្ជូនបាល់បាន ១១ដង។
ប្រធាន La Liga លោក Javier Tebas បានបញ្ជាក់ថា ពួកគេបានជំទាស់នឹងកិច្ចសន្យារបស់ Gavi ខណៈដែល Barcelona លើសពីការកំណត់ប្រាក់ឈ្នួលរបស់ពួកគេ។ លោកបានបន្ថែមថា លីកនឹងជំទាស់នឹងកិច្ចសន្យានៅតុលាការបន្ទាប់ពីក្លិបបានដាក់បណ្តឹងឧទ្ធរណ៍លើកដំបូងរបស់ពួកគេ។
Tebas ក៏បាននិយាយរក្សាជំហរដូចគ្នានេះដែរនៅឯពិធីប្រគល់ពានរង្វាន់សមាគមសារព័ត៌មានកីឡាម៉ាឌ្រីដលើកទីប្រាំពីរ៕
*[Sportskeeda]