Thomas Tuchel ចង់បានកីឡាករ Chelsea ពីរនាក់ទៅ Bayern Munich បន្ទាប់ចូលកាន់តំណែង

លោក Tuchel បានជំនួសតំណែងលោក Julian Nagelsmann ជាគ្រូបង្វឹកក្រុម Bayern ដោយបានអវត្តមានពីការងារចាប់តាំងពីការបញ្ចប់តំណែងនៅ កីឡដ្ឋាន Stamford Bridge ក្នុងខែកញ្ញា ឆ្នាំ២០២២។គាត់នៅសល់ពេលប៉ុន្មានខែទៀតនៃរដូវកាលនេះ ខណៈដែលគាត់សង្ឃឹមថានឹងអាចដណ្តើមបានពានរង្វាន់បី ដោយក្លឹបយក្សអាល្លឺម៉ង់មួយនេះនៅតែ ស្ថិតក្នុងការប្រកួតទាំងបី។

ប៉ុន្តែសម្លឹងមើលទៅមុខ Tuchel ហាក់ដូចជាចង់ពង្រឹងក្រុមរបស់គាត់ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយបានកំណត់អត្តសញ្ញាណ សមាជិកពីរនាក់នៃក្រុមចាស់របស់គាត់។


យោងតាម ​​Calciomercato អ្នកចាត់ការវ័យ ៤៩ឆ្នាំរូបនេះកំពុងសម្លឹងមើល Mateo Kovacic និង Edouard Mendy ដែលទាំងពីរត្រូវបានគេរំពឹងថានឹង ចាកចេញពី Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ៕

*[Sportbible]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT