Barcelona ​បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ Dembele ​ក្រោយ​ទាក់ទង​មិន​បាន​សោះ

ក្លឹប FC Barcelona ​ចាប់​ផ្ដើម​មិន​ពេញ​ចិត្ត​ចំពោះ​កាយ​វិការ​របស់​ខ្សែ​ប្រយុទ្ធ​ Ousmane Dembele ​បន្ទាប់​ពី​រូបគេ​មិន​មក​ហ្វឹកហាត់ ហើយ​ក្លឹប​ទាក់ទង​មិន​បាន​សោះ​។Dembele កំពុង​ស្ថិតក្នុង​បញ្ជី​កីឡាករ​មាន​បញ្ហា​ នៅ​ក្នុង​ក្លឹប​ប្រជុំ​ទៅ​ដោយ​កីឡាករ​កំពូល​ៗ​មួយ​នេះ ហើយ​កាសែត​អេស្បាញ​ពីរ គឺ Mundo Deportivo និង Sport បាន​ដាក់​ចំណងជើង​ថា ‘Dembelio’ ដល់​កីឡាករ​បារាំង​រូប​នេះ ដែល​បក​ប្រែ​ទៅ​ជា ‘Dembe-mess’  រឿង Dembele ​កំពុង​រញ៉េរញ៉ៃ។

ជាក់​ស្តែង​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល Ousmane Dembele​មក​ហ្វឹកហាត់​យឺតយ៉ាវ ហើយ Barca បាន​ដឹង​ថា​បញ្ហា​នេះ​ជាប់​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​របស់​កីឡារ។ ​មួយ​វិញ​ទៀត ​ក្លឹប​ក៏​បាន​ត្រៀម​ក្នុង​ការ​ដាក់​រូបគេ​លក់​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ ឬ​ខែ​មករា​នេះ​ផង​ដែរ៕

ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT