ថ្មីៗនេះ Cristiano Ronaldo បានឆ្លើយឆ្លងសារដ៏រីករាយជាមួយវីរបុរសគុយវ៉ែត Bade Al Motawaa បន្ទាប់ពីបានបំបែកកំណត់ត្រាបង្ហាញខ្លួនចំនួនសរុប របស់គាត់ក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ។Motawaa បានចែករំលែកសារមួយជាមួយនឹងវីរបុរសព័រទុយហ្គាល់ដែលមានខ្លឹមសារថា៖
“ខ្ញុំមានកិត្តិយសណាស់ដែលបានតំណាងឱ្យប្រទេសរបស់ខ្ញុំក្នុងការប្រកួតអន្តរជាតិចំនួន ១៩៦ដង ហើយខ្ញុំដឹងគុណចំពោះឯកសិទ្ធិក្នុងការ ក្លាយជាកីឡាករដែលប្រកួតច្រើនជាងគេ។ ខ្ញុំរីករាយដែលកំណត់ត្រានេះនឹងត្រូវបានបញ្ជូនទៅឱ្យ Cristiano Ronaldo”។
គាត់បានបន្ថែម:“អ្នកពិតជាវីរបុសម្នាក់ និងជានិមិត្តរូបរបស់កីឡាករបាល់ទាត់គ្រប់រូប។ ខ្ញុំសូមជូនពរឱ្យអ្នកជួបតែសំណាងល្អ និងសមិទ្ធផលដ៏អស្ចារ្យជា ច្រើនទៀត” ។
Ronaldo បានឆ្លើយតបនឹងសារតាម Twitter ថា៖
“សូមអរគុណចំពោះពាក្យសម្ដីដ៏ល្អរបស់អ្នក វាជាកិត្តិយសណាស់ដែលបានក្លាយជាកីឡាករដែលប្រកួតច្រើនជាងគេ។ ជូនពរអ្នកល្អបំផុតដូចគ្នា៕”
*[Sportskeeda]