ម្ចាស់ជើងឯក World Cup បារាំងបានលេងបាល់ទាត់ឈុតធំចាប់តាំងពីគាត់មានអាយុ ១៧ឆ្នាំដោយបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់សម្រាប់ ក្លឹបកុមារភាព Lens តាំងពីឆ្នាំ២០១០។បន្ទាប់ពីបានត្រឹមតែមួយរដូវកាលនៅ Lens កីឡាករ Varane ត្រូវបានក្រុម Real Madrid ចាប់យក។ គាត់បានបង្ហាញខ្លួនចំនួន ៣៣៦ប្រកួតឱ្យក្រុម Los Blancos ដោយបានជួយពួកគេឱ្យឈ្នះពានរង្វាន់ La Liga ៣ដង ពានរង្វាន់ UEFA Champions Leagues ៤ដង FIFA Club World Cup ៤ដង UEFA Super Cup ៣ដង និង Copa del Rey ម្តង។
គាត់បានបិទវាំងននរយៈពេល ១០ឆ្នាំនៅក្នុងរដ្ឋធានីអេស្ប៉ាញ ហើយបានចុះហត្ថលេខាជាមួយ United នៅរដូវក្តៅឆ្នាំ២០២១ ហើយបន្ទាប់ពីរដូវកាល ដំបូងដ៏លំបាកក្នុងក្របខ័ណ្ឌ Premier League ឥឡូវនេះបានរកឃើញទម្រង់លេងដ៏ល្អបំផុតរបស់គាត់ឡើងវិញក្រោមការដឹកនាំរបស់ Erik ten Hag។នៅក្នុងបទសម្ភាសន៍ជាមួយ GQ France កីឡាករ Varane ដែលមិនទាន់មានអាយុ ៣០ឆ្នាំ បានបើកបង្ហាញអំពីរបៀបដែលមានផែនការបញ្ចប់អាជីព របស់គាត់។
គាត់បាននិយាយថា៖
“ខ្ញុំនឹងបញ្ចប់អាជីពរបស់ខ្ញុំទាំងនៅទីក្រុង Madrid ឬនៅទីក្រុង Manchester ឬនៅ Lens។ វាប្រាកដណាស់ថាខ្ញុំនឹងមិនចូលរួមជាមួយក្លឹប ផ្សេងទេ។ ប៉ុន្តែ Madrid វាហាក់បីដូចជាស្មុគស្មាញសម្រាប់ខ្ញុំ ជាធម្មតាយើងមិនត្រលប់ទៅវីញទេ។ ជម្រើសដែលទំនងបំផុតនៅថ្ងៃនេះ គឺខ្ញុំបញ្ចប់អាជីពនៅ Manchester ឬ Lens។
កាន់តែជិតដល់អាយុ ៣០នាំ អ្នកកាន់តែគិតអំពីវា តាំងពីខ្ញុំអាយុ ៧ឆ្នាំមកម្ល៉េះ ខ្ញុំលេងបាល់ទាត់ ជៀសមិនរួច មានការថប់បារម្ភបន្តិច ប៉ុន្តែគ្មានការភ័យខ្លាចអ្វីទាំងអស់ ដូចរាល់ការសម្រេចចិត្តសំខាន់ៗក្នុងជីវិត វាទាមទារការគិតដោយប្រុងប្រយ័ត្ន និង វានឹងត្រូវបានសម្រេចជាជំហានៗ។ តាមបទពិសោធន៍ យើងនឹងមានទំនោរជឿជាក់ក្នុងការសម្រេចចិត្តត្រឹមត្រូវ”៕