មានតែមួយលើលោក !!! លីគកំពូលឥណ្ឌូនេស៊ី មិនសម្រាក ខណៈជម្រើសជាតិកំពុងប្រកួតក្នងពាន AFF Suzuki Cup 2018

ជារឿងមួយដ៏គួឱ្យហួសចិត្តក្នុងពិភពកីឡាបាល់ទាត់ ដែលបានកើតឡើងកាលពីយប់មិញ ពោលគឺក្នុងការប្រកួតពានរង្វាន់ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup ដែលដំណើរការ ការប្រកួតក្នុងពូល B ។

ឥណ្ឌូនេស៊ី ដែលត្រូវជួបសិង្ហបុរី បានរងបរាជ័យ ១ ទល់នឹង ០ នៅទីក្រុង Kallang ប្រទេសសិង្ហបុរី ហើយអ្វីដែលគួឱ្យហួសចិត្តនោះគឺថា សកម្មភាពលីគកំពូលរបស់ឥណ្ឌូនេស៊ី នៅតែបន្ត ដោយមិនមានការឈប់សម្រាកឡើយ ។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការមិនពេញចិត្ត និងរិះគន់ដល់សហព័ន្ធកីឡាបាល់ទាត់ ឥណ្ឌូនេស៊ី ។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Fox Sport Asia ។

អ្នកគាំទ្រមួយរូបបានបង្ហោះជាសំណួរចោទសួរថា៖ « សួស្តី អ្នកគាំទ្រឥណ្ឌូនេស៊ី។ ខ្ញុំមានសំណួរមួយចង់សួរអ្នក ហេតុអ្វីបានជាបាល់ទាត់លីគរបស់ប្រទេសអ្នកមិនឈប់លេង ព្រោះថាថ្ងៃនេះក្រុមជម្រើសជាតិរបស់អ្នកមានកម្មវិធីប្រកួតទល់នឹងសិង្ហបុរី។ ខ្ញុំមិនយល់ទាល់តែសោះ ខ្ញុំគិតថានេះគឺជាលីគតែមួយគត់ក្នុងពិភពលោកដែលធ្វើបែបនេះ » ។

គួរឱ្យដឹងថា កាលពីម្សិលមិញនេះ ក្នុងលីគកំពូលឥណ្ឌូនេស៊ី មានការប្រកួតចំនួន ៣គូ គឺ Madura United ប្រកួតទល់នឹង Bhayangkara រីឯ Persib ទល់នឹង PSMS ខណៈ Mitra Kukar ជួប Persela ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT