Ronaldo ​ថា​លីគ​អារ៉ាប់ប៊ីសាអូឌីត​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល ព្រោះ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​និយាយ​ថា​លីគ​កំពូល​អារ៉ាប់ប៊ីសាអូឌីត Saudi league ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ដែល​ធ្វើ​ឱ្យ​គេ​មាន​ការ​ភ្ញាក់ផ្អើល​មែនទែន។

​Ronaldo ​ទើប​ផ្លាស់​ចូល​លេង​នៅ​អារ៉ាប់ប៊ីសាអូឌីត​នេះ​កាល​ពី​ដើម​ឆ្នាំ​២០២៣ ​ជាមួយ​តម្លៃ​ពលកម្ម​ខ្ពស់​បំផុត​នៅ​លើ​លោក​នេះ។ ​រូបគេ​រក​បាន​គ្រាប់​បាល់​មិន​ទាន់​បាន​ច្រើន​នោះ​ទេ ព្រោះ​ប្រកួត​ខ្លះ​មិន​អាច​រក​បាន​គ្រាប់​បាល់​ឡើយ តែ​ប្រកួត​ខ្លះ​វិញ​ក៏​រក​បាន​ច្រើន​អីចឹង​ទៅ។ ​បើ​តាម​ខ្សែ​ប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ក្នុង​លីគ​មួយ​នេះ គឺ​មិន​មែន​ជា​លីគ​ងាយ​ស្រួល​ឱ្យ​រក​គ្រាប់​បាល់​ងាយ​ៗ​នោះ​ទេ ព្រោះ​ក្រុម​សុទ្ធ​តែ​មាន​សមត្ថភាព។

​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ ​និង​បន្ដ​ជាប់​ជម្រើស​ជាតិ​ខាង​លើ​អះអាង​ថា​៖ “Saudi league ជា​លីគ​ប្រកួត​ប្រជែង។ ខ្ញុំ​មិន​កុហក​នោះ​ទេ ប៉ុន្តែ​កម្រិត​នៃ​លីគ​កំពូល​នេះ​គឺ​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​មែន។ វា​អាច​ទៅ​រួច​ដែល ៥ ៦​ឬ​៧​ឆ្នាំ​ទៅ​មុខ​ទៀត ​ប្រសិន​បើ​លីគ​នេះ​បន្ដ​តាម​គម្រោង​ច្បាស់​លាស់ ​នោះ​ពួកគេ​អាច​នឹង​ក្លាយ​ជា​លីគ​បាល់ទាត់​ដ៏​ល្អ​មួយ​នៅ​លើ​លោក​មិន​ខាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT