បញ្ហា​របួស ​ជា​កត្ដា​សំខាន់​ធ្វើ​ឱ្យ Ozil ​សម្រេច​ចូល​និវត្តន៏​ពី​ជម្រើស​ជាតិ​

​បញ្ហា​របួស​កើត​មាន​ជា​ញឹកញាប់ ​បាន​ធ្វើ​ឱ្យ​ខ្សែ​បម្រើ Mesut Ozil ​សម្រេច​ចិត្ត​ប្រកាស​ពី​ការ​ចូល​និវត្តន៍​របស់​ខ្លួន​ហើយ​ពី​វិស័យ​បាល់ទាត់ ​ក្រោយ​ចំណាយ​ពេល​១៧​ឆ្នាំ​នៅ​លើ​ទីលាន។

Ozil ​ល្បី​ឈ្មោះ​ខ្លាំង អំឡុង​ពេល​គេ​លេង​ឱ្យ​ក្រុម Real Madrid ​និង​បាន​ជួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់​លើក​ពាន FIFA World Cup 2014 ​នៅ​ប្រទេស​ប្រេស៊ីល។ ​គេ​បាន​ឈ្នះ​ពាន​ជា​ច្រើន​នៅ​ក្លឹប​អាជីព ​និង​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ដល់​ទៅ​៩២​ដង។ ​ត្បិត​តែ​មាន​ការ​រិះគន់ ​និង​មើល​ងាយ​មក​លើ​រូបគេ​ខ្លះ​នៅ​ពេល​ចុង​ក្រោយ​នេះ ប៉ុន្តែ​កីឡាករ​វ័យ​៣៤​ឆ្នាំ​នៅ​តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​សមត្ថភាព​ជា​ខ្សែ​បម្រើ​កម្រិត​កំពូល​ដដែល។

​Ozil ​បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​របស់​ខ្លួន​ថា​៖ “ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ដែល​ទទួល​បាន​ឱកាស​លេង​ជា​កីឡាករ​អាជីព​១៧​ឆ្នាំ​មក​នេះ។ ​ខ្ញុំ​ពិត​ជា​អរគុណ​ដល់​ឱកាស​ដ៏​ល្អ​មួយ​នេះ​ណាស់។ ប៉ុន្តែ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​បញ្ហា​របួស​តែងតែ​កើត​មាន​ឡើង​ជា​និច្ច​សម្រាប់​ខ្ញុំ ដែល​វា​បាន​បង្ហាញ​ឱ្យ​ខ្ញុំ​ដឹង​ថា​ពេល​វេលា​មក​ដល់​ហើយ​ក្នុង​ការ​បញ្ចប់​អាជីព​បាល់ទាត់​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT