Napoli ដាក់​តម្លៃ ១៥០លាន​អឺរ៉ូ​លើគោលដៅ Man Utd, Chelsea និង PSG កីឡាករ Osimhen

ខ្សែ​ប្រយុទ្ធ Victor Osimhen របស់ Napoli កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ការ​ស៊ុត​បាល់​បញ្ចូល​ទី Serie A នៅ​រដូវ​កាល​នេះ ដោយ​រក​បាន ២១គ្រាប់។ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា​អាយុ ​២៤​ឆ្នាំ​ជាប់​កុងត្រា​ជាមួយ​ក្រុម​កំពូល​តារាង Serie A រហូត​ដល់​ឆ្នាំ​២០២៥។

ខណៈពេលដែលពួកគេចង់រក្សាទុកគាត់ឱ្យបានយូរ តារាឆ្នើមរូបនេះបានបង្ហើបថាប្រហែលជាមិនអាចនោះទេ បន្ទាប់ពីថ្មីៗនេះបានបង្ហាញចំណាប់ អារម្មណ៍លើការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League។របាយការណ៍បានបង្ហាញថា Napoli បានដាក់តម្លៃ ១៥០លានអឺរ៉ូលើ Osimhen ចំពេលមានការចាប់អារម្មណ៍ថ្មីពីមហាអំណាចបារាំង Paris Saint-Germain។

PSG បាន​ឈាន​ទៅ​ប្រជែង​យក​កីឡាករ​នីហ្សេរីយ៉ា​រូប​នេះ ខណៈ Manchester United និង Chelsea ទាំង​ពីរ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​តាម​ប្រមាញ់​ក្នុងការចុះហត្ថលេខា​លើគាត់​ក្នុង​រដូវ​កាល​នេះ​៕

*[FotMob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT