Pep និយាយលេងសើចពី Messi រឿងកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Haaland

ខ្សែប្រយុទ្ធន័រវេសរូបនេះ Erling Haaland បានស៊ុតបញ្ចូលទី ៥គ្រាប់ទៅលើ RB Leipzig ឲ្យ Man City ក្នុងការប្រកួតជើងទីពីរនៃការប្រកួត UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ។ ​ការរកគ្រាប់បាល់ច្រើនបែបនេះមាន​ន័យ​ថា Haaland បាន​ចូល​រួម​ជាមួយ Messi ក្នុង​នាម​ជា​កីឡាករ​តែ​ពីរ​នាក់​គត់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​បាន​ប្រាំ​គ្រាប់​ក្នុង​ការ​ប្រកួត​វគ្គចាញ់ធ្លាក់​នៃ Champions League។ក្រោយពីស៊ុតបានថ ៥គ្រាប់ លោក Guardiola បានប្តូរ Haaland ចេញ ដែលបង្កជាប្រធានបទជជែកវែកញែកលើបណ្តាញសង្គមថាអតីតអ្នកចាត់ការ Barcelona រូបនេះធ្វើបែបនេះដើម្បីរក្សាកំណត់ត្រារបស់ Messi កុំឲ្យមានអ្នកបំបែកបាន។

កាលពីថ្ងៃសៅរ៍ ក្រោយ Haaland ស៊ុត ៣គ្រាប់ទៅលើក្រុម Burnley ក្នុងពាន FA Cup បានទាញរឿងនេះក្នុងន័យឌឺដងទាក់ទងទៅនឹង Messi បន្ទាប់ពីបានផ្លាស់ប្តូរ Haaland ចេញ។ Pep បាននិយាយថា៖

“៨គ្រាប់ក្នុងរយៈពេល ៤ថ្ងៃ។ ខ្ញុំបានលេង ១១ឆ្នាំនៅ Barcelona ហើយស៊ុតបានតែ ១១គ្រាប់ប៉ុណ្ណោះ!។

គាត់បានធ្វើវាបាន វាពិតជាមិនគួរឱ្យជឿ។ ខ្ញុំបានផ្លាស់ប្តូរគាត់ពេលស៊ុតបញ្ចូលទីបាន ៣គ្រាប់ដើម្បីកុំឲ្យគាត់បំបែកកំណត់ត្រារបស់ Messi ក្នុង FA Cup”។

ជាក់ស្តែងណាស់ Messi មិនដែលលេងនៅអង់គ្លេស ឬ FA Cup នោះទេ៕

*[FotMob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT