Xavi ​៖​ទោះ​យើង​ឈ្នះ Real Madrid ​យប់​នេះ ​ក៏​មិន​ទាន់​ឈ្នះ​ពាន La Liga ​ដែរ​

​លោក Xavi ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​អះអាង​ថា​ទោះ​ជា​យប់​នេះ ពួកគេ​លេង​ឈ្នះ​ក្រុម Real Madrid ​ក្ដី ក៏​លទ្ធផល​នៅ​មិន​ទាន់​ឱ្យ​ពួកគេ​អាច​លើក​ពាន La Liga ​បាន​ដែរ។

Barcelona ​កំពុង​ឈរ​នៅ​កំពូល​តារាង La Liga ​មាន​៩​ពិន្ទុ​នាំ​មុខ​ទៅ​លើ​ក្រុម Real Madrid ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២។ ​ប្រសិន​បើ​ជំនួប El Clasico ​នៅ​រាត្រី​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​ជា​អ្នក​ឈ្នះ​ទៀត ​នោះ​គម្លាត​ពិន្ទុ​រវាង​ក្រុម​ទាំង​ពីរ​នឹង​ឡើង​ដល់​១២​ពិន្ទុ​ហើយ។ ​ឬ​អ្នក​គាំទ្រ​បាន​គិត​ថា ប្រសិន​បើ Barcelona ​ឈ្នះ ពាន La Liga ​ឆ្នាំ​នេះ​គឺ​ដឹង​តែ​បាន​ទៅ​លើ​ក្រុម​របស់​លោក Xavi ​១០០​%​ទៅ​ហើយ ទោះ​សល់​ច្រើន​ក៏​ទៀត​ក្ដី។

​លោក Xavi ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ​ថា​៖ “ប្រសិន​បើ​យើង​ឈ្នះ ​យើង​នឹង​ផ្ដួល Real Madrid ​នៅ​ក្នុង​តារាង ប៉ុន្តែ​មិន​ទាន់​កំណត់​ថា​យើង​នឹង​ឈ្នះ​ពាន​នោះ​ទេ។ អ្វី​ដែល​នឹង​កើត​ឡើង​នៅ​រាត្រី​នេះ ខ្ញុំ​គិត​ថា​គ្មាន​អ្វី​ដែល​សម្រេច​ថា​ក្រុម​ណា​នឹង​ឈ្នះ​ពាន​ទេ។ ប្រសិន​បើ​យើង​ឈ្នះ ​យើង​នឹង​កាន់​តែ​កៀក​ក្នុង​ការ​ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT