ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅកាន់ទីក្រុង Mandalay កាលពីព្រឹកមិញ ដើម្បីត្រៀមជួបម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ក្នុងវគ្គចែកពូល AFF Suzuki Cup នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកាខានស្អែកនេះ។
នេះជាប្រកួតទី២របស់ក្រុមគោព្រៃ បន្ទាប់ពីប្រកួតទី១បានចាញ់ម៉ាឡេស៊ី ១-០ ក្នុងដីកាលពីថ្ងៃទី០៨ ខែវិច្ឆិកា។ ដោយឡែក មីយ៉ាន់ម៉ា ទើបតែបើកឆាកប្រកួតដំបូង ក្នុងពានរង្វាន់នេះ។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយកម្ពុជា ពុំដែលឈ្នះ មីយ៉ាន់ម៉ា ឡើយ។ ពោលគឺការប៉ះគ្នា៧ដង មីយ៉ាន់ម៉ាឈ្នះ៦ និងស្មើ១។ ការប៉ះគ្នាលើកចុងក្រោយ កម្ពុជា បានចាញ់ មីយ៉ាន់ម៉ា ២-១ ក្នុងជំនួបមិត្តភាព។