Ronaldo ​ត្រូវ​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​លេង​ជម្រុះ Euro 2024 ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ហើយ ​ដើម្បី​ត្រៀម​លេង​ជម្រុះ​ពាន​រង្វាន់ Euro 2024 ​ខាង​មុខ​ទល់​ក្រុម លីចតេនស្ទីន ​និង​លុចសំបួរ។

​Ronaldo ​វ័យ​៣៨​ឆ្នាំ​ធ្លាប់​ត្រូវ​បាន​គេ​គិត​ថា​នឹង​ចូល​និវត្ដន៍​ពី​ជម្រើស​ជាតិ​ទៅ​ហើយ ​ក្រោយ​ពី​ព្រឹត្តិការណ៍ FIFA World Cup 2022 ​កន្លង​ទៅ ​គេ​ខ្ទប់​មុខ​យំ​ដើរ​ចេញ ​ក្រោយ​ពី​ព័រទុយហ្គាល់​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម​ម៉ារុក​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ Ronaldo ​ក៏​មិន​បាន​លេង​ពេញ​តង់​ដែរ ពោល​គឺ​ត្រូវ​ប្ដូរ​ចូល​ប៉ុណ្ណោះ។

​លោក Fernado Santos ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​ព័រទុយហ្គាល់​នៅ​គ្រា​នោះ ​ហើយ​លោក Roberto Martinez ​អតីត​គ្រូ​បង្វឹល​បែលហ្សិក​ក៏​ចូល​មក​ដឹក​នាំ​ក្រុម​នេះ​វិញ​ម្ដង។ ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី Ronaldo ​បន្ដ​លេង​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ហើយ​ក៏​ត្រូវ​បាន​កោះ​ហៅ​ផង​ដែរ។ ខ្សែ​ប្រយុទ្ធ​មាន​តម្លៃ​ពលកម្ម​ខ្ពស់​បំផុត​លើ​លោក​នេះ ​បង្ហាញ​ខ្លួន​ឱ្យ​ព័រទុយហ្គាល់​បាន​១៩៦​ប្រកួត ​និង​រក​បាន​១១៨​គ្រាប់​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT