ខ្សែប្រយុទ្ធ Raheem Sterling បានបន្ដកុងត្រាថ្មីដល់៥ឆ្នាំទៀតជាមួយក្រុម Manchester City ហើយទទួលបានប្រាក់ឈ្នួលដល់ទៅ៣សែនផោនឯណោះក្នុង១សប្ដាហ៍។
កីឡាករវ័យ២៣ឆ្នាំខាងលើបង្ហាញទម្រង់លេងល្អខ្លាំងមួយរយៈចុងក្រោយនេះ ដែលធ្វើឱ្យលោក Pep ពេញចិត្តជាខ្លាំង។ ហេតុដូច្នេះហើយ ទើបបានជាក្លឹបសម្រេចបន្ដកុងត្រាថ្មីលើកុងត្រាចាស់ ដោយមានដល់ឆ្នាំ២០២៣តែម្ដង។ Sterling ក្រោយបន្ដកុងត្រាបាននិយាយថា៖ “ខ្ញុំសប្បាយចិត្តក្នុងការចុះកុងត្រានេះ។ ខ្ញុំបានអភិវឌ្ឍសមត្ថភាពបានយ៉ាងល្អនៅក្លឹបនេះ យើងនឹងបន្ដរួមគ្នាដើម្បីជោគជ័យ”។
Sterling រកគ្រាប់បាល់បាន២៣គ្រាប់កាលពីរដូវកាលមុន និងជួយក្រុម Man City ឈ្នះពាន Premier League និង Carabao Cup ៕ប្រភពBBC