Ten Hag ​បារម្ភ ​ក្រោយ​ចាប់​ឆ្នោត​ប៉ះ​ក្រុម​ស្ដេច​ក្រាញ់ Sevilla ​នៅ Europa League ​

​លោក Erik ten Hag ​បាន​ព្រមាន​កូន​ក្រុម​មិន​អាច​មើល​ស្រាល​គូ​ប្រជែង Sevilla ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Europa League ​នោះ​ទេ ព្រោះ​ពួកគេ​មាន​កំណត់ត្រា​ក្នុង​ពាន​នេះ​ល្អ​ណាស់។

​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Real Betis ​៥-១ ​នៅ​វគ្គ​១៦​ក្រុម​មក ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ក្រុម​បិសាច​ក្រហម​ក៏​ចាប់​ឆ្នោត​ប៉ះ​ជាមួយ​ក្រុម​នៅ​អេស្ប៉ាញ​មួយ​ទៀត​នៅ Sevilla ​។ ​ក្លឹប Sevilla ​នេះ​ដែរ ​នា​រដូវ​កាល​នេះ​កំពុងដុនដាប​ដែរ​នៅ La Liga ​ព្រោះ​លេង​មិន​បាន​ល្អ​នោះ​ទេ ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង​ឯ​ណោះ។ ​យ៉ាងណាមិញ នៅ​ពាន​អន្ដរជាតិ​វិញ ​ជា​ពិសេស Europa League ​គឺ​ក្លឹប​នេះ​មាន​កំណត់ត្រា​ល្អ​ណាស់ ​ធ្លាប់​ឈ្នះ​ដល់​៦​ដង ​ហើយ​ក៏​គ្មាន​ក្លឹប​ណា​ឈ្នះ​បាន​ច្រើន​ជាង​ពួកគេ​នោះ​ដែរ។

​ក្រោយ​ពី​ដឹង​លទ្ធផល​ចាប់​ឆ្នោត​មក ​លោក Ten Hag ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​បែប​នេះ​ថា​៖ “Sevilla ​ជា​ក្រុម​ខ្លាំង ​និង​មាន​កំណត់ត្រា​ល្អ​នៅ​ពាន​នេះ។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​លំបាក​សម្រាប់​យើង ព្រោះ​ពួកគេ​មាន​បទ​ពិសោធ​ច្រើន​នៅ Europa League ពួកគេ​ធ្លាប់​ឈ្នះ​ជា​ច្រើន​ដង​មក​ហើយ។ ​ខ្ញុំ​មិន​ទាន់​បាន​កត់​សម្គាល់​ពួកគេ​លម្អិត​នោះ​ទេ ដូច្នេះ​ខ្ញុំ​នឹង​សិក្សា​នៅ​ពេល​បន្ទាប់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT