CTS Sports ប្រគល់ឈុតកីឡាដល់ក្រុម The Anubis

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ The Anubis។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

The Anubis ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបាន ២​ ឆ្នាំ រួចមានសមាជិកសរុប ២១ នាក់។ តំណាងក្រុមបានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុជនឯទៀតងាកមករកវិស័យកីឡាមិនថាតែបាល់ទាត់ទេ គឺកីឡាគ្រប់ប្រភេទដើម្បីឲ្យជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗជាពិសេសគ្រឿងញៀន រួចខ្ញុំចង់ឲបងៗឬប្អូនៗមកលេងបាល់ទាត់ដើម្បីលើកស្ទួយវិស័យបាល់ទាត់ក្នុងស្រុករីកចម្រើន ក៏ដូចអាចសាយភាយបង្ហាញទៅកាន់ពិភពលោក។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយខ្ញុំតំណាងឲ្យក្រុមនិងសមាជិកទាំងអស់ សូមអរគុណដល់ 2MBET បានឧបត្ថម្ភឈុតដល់ក្រុមពួកខ្ញុំ និងសូមជូនពរឲ្យក្រុមការងារទាំងអស់មានសុខភាពល្អ មានប្រជាប្រិយភាព មានសុខសុភមង្គល និងសូមឲ្យបំណងដែលប្រាថ្នា អាចសម្រេចបានជោគជ័យ រលូនគ្រប់ការងារ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT