CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ព្នៅ ២ FC នៅឯព្រៃវែង

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ ព្នៅ ២ FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ព្នៅ ២ FC ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅខេត្តព្រៃវែង បង្កើតឡើងបានជិត ២ ឆ្នាំ រួចមានសមាជិកសរុប ២៨ នាក់។ តំណាងក្រុមលោក ចេន សុខណេង បានលើកឡើងយ៉ាងដូច្នោះថា៖

ជាសារចែករំលែកទៅកាន់យុវជន យុវតីទាំងអស់ ឆ្លៀតពេលទំនេរពីការសិក្សារៀនសូត្រ ឬធ្វើការ សូមចូលរួមលេងកីឡាករបាល់ទាត់នេះទាំងអស់គ្នា ដើម្បីសុខភាព មិត្តភាព សូមជៀសឲ្យឆ្ងាយពីការសេពគប់គ្រឿងញៀន ក៏ដូចជាអំពើខុសច្បាប់ទាំងឡាយណា ដែលសង្គមស្អប់ខ្ពើម។

ក្នុងនាមខ្ញុំជាអ្នកដឹកនាំក្រុម ក៏ជាអ្នកស្រលាញ់វិស័យបាល់ទាត់មួយនេះ ខ្ញុំបានដាក់ឆន្ទៈនឹងខិតខំប្រឹងប្រែង អភិវឌ្ឍក្រុមឲ្យល្អប្រសើរឡើង ឲ្យសមាជិកកាន់តែយល់ដឹងពីបាល់ទាត់ លេងប្រកបដោយសីលធម៌ ហើយអា​ចមានឱកាសចូលរួម ប្រកួតគ្រប់ពានរង្វាន់ ដើម្បីលើកមុខលើកមាត់ ឃុំព្នៅទី ២ ដែលជាឃុំដាច់ស្រយាលមួយ ស្ថិតនៅ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងមួយនេះឲ្យគេស្គាល់កាន់តែច្រើនឡើង។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

សូមអរគុណដល់ក្រុមហ៊ុនដែលបានឧបត្ថម្ភឈុតកីឡាជូនក្រុមយើងខ្ញុំ សូមជូនពរឲ្យមានអតិថិជនគាំទ្រកាន់តែច្រើន រីកចម្រើនឡើងតទៅមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT