Klopp ៖ យើង​​ចាត់​ទុក​ថា​ជោគជ័យ លុះ​ត្រា​ក្រុម​ឈ្នះ​ពាន​សិន

ក្រុម Liverpool ​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ ​ដោយ​ឆ្លង​កាត់​១១​ប្រកួត ឈ្នះ​៨​ប្រកួត ​និង​ស្មើ​៣​ប្រកួត កំពុង​ប្រជែង​កំពូល​តារាង​លីគ​អង់គ្លេស។

ត្បិត​តែ​យ៉ាង​នេះ​ក្ដី លោក Klopp ​អ្នក​ចាត់ការ​ក្រុម​ហង្ស​ក្រហម ​បាន​និយាយ​ថា​វា​មិន​មែន​ជា​កំណត់​ត្រា​អ្វី​នោះ​ទេ។ ក្រុម Liverpool ​ជោគជ័យ​ឬ​មិន​ជោគជ័យ អាស្រ័យ​នៅ​ចប់​រដូវ​កាល​អាច​ឈ្នះ​ពាន​បាន​ឬ​អត់។ ជាក់​ស្ដែង ​បច្ចុប្បន្ន​ក្រុម​កំពុង​ធ្វើ​បាន​ល្អ​មែន ប៉ុន្តែ​ពួកគេ​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ​ទៀត ដើម្បី​អាច​មាន​ឱកាស​លើក​ពាន​បាន។

សូម​បញ្ជាក់​ថា Liverpool ​ខកខាន​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​នេះ ​ជាង​២០​ឆ្នាំ​មក​ហើយ។ ស្រប​ពេល​ពួកគេ​ពី​មុន​មក ​ក៏​ជា​ក្រុម​ជោគជ័យ​បំផុត​មួយ​នៅ​អង់គ្លេស បន្ទាប់​ពី​ក្រុម Manchester United ​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT