U20 ​នារី​កម្ពុជា ​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល​នៃ​ពាន​រង្វាន់ AFC U20

ក្រុម​បាល់ទាត់​នារី​កម្ពុជា ​អាយុ​ក្រោម​២០​ឆ្នាំ​បាន​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​២​ប្រចាំ​ពូល​ G​ នៃ​វគ្គ​ជម្រុះ ​AFC U20 Women Championship 2024 ​ដំណាក់​កាល​ទី​១។

​មីយ៉ាន់ម៉ា​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល​ G​ នេះ​បាន​ឡើង​ទៅ​កាន់​វគ្គ​ជម្រុះ​ដំណាក់​កាល​ទី២​ដែល​មាន​៨ក្រុម។ ​ដោយ​ក្រុម​មួយ​នេះ​បើក​ឆាក​ឈ្នះ​កម្ពុជា ​និង​បន្ដ​ឈ្នះ​ម៉ាឡេស៊ី​ទៀត។ ដោយ​ឡែក​សម្រាប់​ក្រុម U20 ​កម្ពុជា​វិញ ​ក្នុង​ពូល​២​ប្រកួត​មក​នេះ ​ចាញ់​មីយ៉ាន់ម៉ា ២-០ ​និង​ប្រកួត​ទី​២ ​យក​ឈ្នះ​ម៉ាឡេស៊ី​បាន​វិញ​ក្នុង​លទ្ធផល ១-០។ ​នេះ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​សម្រាប់​ក្រុម​នារី​កម្ពុជា ​ដែល​ទើប​នឹង​បង្កើត​ឡើង​ទេ ប៉ុន្ដែ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។

ដូច្នេះ​ក្រុម​ទាំង៨​ដែល​ឡើង​ទៅ​វគ្គជម្រុះ​ដំណាក់​កាល​ទី២​មាន ​អូស្ត្រាលី,​ ចិន, ​វៀតណាម​, អ៊ីរ៉ង់, នេប៉ាល់,​ លីបង់ ​និង​ឆាយនីសតៃប៉ិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT