Kane ​នឹង​សម្រេច​ចិត្ត​ពី​អនាគត​នៅ​ចប់​រដូវ​កាល​នេះ ខណៈ Man Utd ​កំពុង​រង់ចាំ​

​ខ្សែ​ប្រយុទ្ធ Harry Kane ​នឹង​សម្រេច​ចិត្ត​ពី​អនាគត​របស់​ខ្លួន​នៅ​ចប់​រដូវ​កាល​នេះ ​ខណៈ​ដែល​មាន​ក្លឹប​មួយ​ចំនួន​កំពុង​រង់ចាំ​ដំណឹង​ផង​ដែរ។

​នា​រដូវ​កាល​នេះ Spurs ​នឹង​បញ្ចប់​រដូវ​កាល​ដោយ​មិន​ឈ្នះ​ពាន​អ្វី​នោះ​ទេ ​ហើយ​ក៏​ជា​ទី​ដែល​ធ្វើ​ឱ្យ Kane ​ខក​ចិត្ត​បំផុត​ផង​ដែរ។ ក្នុង​នាម​ជា​កីឡាករ​ថ្នាល​របស់​ក្លឹប ​រូបគេ​បាន​ខិតខំ​ប្រឹង​ប្រែង​រហូត​ដល់​បច្ចុប្បន្ន​បាន​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ទៅ​ហើយ។ ​តែ​ការ​ខិតខំ​នោះ ហាក់​មិន​សម​ប្រកប​ឡើយ។ ​រូបគេ​នៅ​តែ​មិន​អាច​ទទួល​បាន​ឱកាស​លើក​ពាន​ដដែល។ ដូច្នេះ​ហើយ ​នៅ​ចប់​រដូវ​កាល​នេះ គេ​នឹង​ពិចារណា​ចំពោះ​កុងត្រា​របស់​ខ្លួន​ហើយ។

​ដោយ​ពេល​នេះ​មាន​ក្លឹប​ធំ​២​ហាក់​បង្ហាញ​ការ​ចង់​បាន​ជាង​គេ គឺ Manchester United ​និង Bayern Munich ​។ ​នៅ​ចប់​រដូវ​កាល​នេះ Kane ​នៅ​សល់​កុងត្រា​ត្រឹម​១២​ខែ​ប៉ុណ្ណោះ ដូច្នេះ​អាច​ជា​ពេល​សម​ល្មម​សម្រាប់​ក្រុម Spurs ​លក់​ចេញ ​ព្រោះ​ថា​ប្រសិន​បើ​បន្ដ​ដល់​ឆ្នាំ​២០២៤ ​នោះ​កីឡាករ​អង់គ្លេស​រូប​នេះ ​អាច​នឹង​ចេញ​ដោយ​មិន​មាន​តម្លៃ​ខ្លួន​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT