New York Post បានចុះផ្សាយអត្ថបទម្សិលមិញថា ប្រធានក្លឹប Liverpool កំពុងពិចារណាក្នុងការលក់ក្លឹបនេះចោលហើយ ក្នុងតម្លៃ២ពាន់លានដុល្លារ។
ចំពោះដំណឹងខាងលើនេះ ខាងក្លឹបផ្ទាល់បានចេញសេចក្ដីថ្លែងការណ៍មួយថាមិនមានការលក់ហង្សក្រហម ដូចការចុះផ្សាយនោះទេ។ អ្នកនាំពាក្យរបស់ប្រធានក្លឹប John W Henry បានបញ្ជាក់ទៀតថា នោះជារឿងមិនពិត ហើយក៏គ្មានអ្វីត្រូវនិយាយច្រើនដែរ។ ក្លឹប Liverpool នឹងនៅតែជារបស់លោក John ដដែល។
និយាយដល់ចំណុចលក់ក្លឹបនេះ កាលពី៨ឆ្នាំមុន ក៏មានរឿងគេចុះផ្សាយដូច្នេះដែរ ក្រោយពីហង្សក្រហមធ្វើមិនបានល្អ។ ដោយឡែកនៅគ្រានោះ អ្នកនៅក្លឹប Liverpool ផ្ទាល់ ក៏បង្ហើបពីគម្រោងលក់ក្លឹបនេះទៅអ្នកកាសែតដែរ។ សម្ដីដែលពួកគេនិយាយនៅគ្រានោះគឺ៖ “ក្លឹបនេះសម្រាប់លក់ ប្រសិនបើក្លឹបអាចរកម្ចាស់ត្រូវកន្លែងបាន”៕ប្រភពDailyMail