Arteta៖ Arsenal ​ត្រូវ​ពង្រឹង​សមត្ថភាព​ឡើង​វិញ ​បើ​ចង់​ឡើង​វគ្គ​បន្ដ Europa League ​

លោក Mikel Arteta ​បាន​ប្រាប់​ទៅ​កីឡាករ​ក្រុម Arsenal  ឱ្យ​ពង្រឹង​សមត្ថភាព​ឡើង​បន្ថែម​ទៀត ​ក្រោយ​ពី​ពួកគេ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Sporting ​ក្នុង​លទ្ធផល ​២-២។

​ក្រុម Arsenal ​មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព​កីឡាករ​ជម្រើស​ដំបូង​ច្រើន​នាក់​ក្នុង​ការ​​ប្រកួត​នៅ​យប់មិញ​នេះ ​ទល់​ក្រុម Sporting ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Europa League ​ជើង​ទី​១។ ​ជា​លទ្ធផល​ឃើញ​ថា​ក្រុម Sporting ​ឯ​ណោះ​ទេ ដែល​មាន​ឱកាស​នាំ​មុខ ​និង​ស្ទើរ​តែ​អាច​ឈ្នះ​ការ​ប្រកួត​បាន​ទៅ​ហើយ។ ​តែ​យ៉ាង​ណា ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា ២-២ ​ប៉ុណ្ណោះ។

​ក្រោយ​ពី​ឃើញ​កូន​ក្រុម​លេង​មិន​បាន​ល្អ​នេះ​ហើយ ​លោក Arteta ​បាន​និយាយ​ថា​៖ “វា​ជា​រឿង​ពិត ​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​ច្រើន​ចំណុច​ណាស់ ប្រសិន​បើ​យើង​ចង់​ឈ្នះ​ការ​ប្រកួត​នៅ​ជើង​ទី​២។ ​ប្រសិន​បើ​អ្នក​របូត​២​គ្រាប់​ងាយ​ៗ​ដូច​ដែល​យើង​បាន​ធ្វើ​នេះ ​វា​នឹង​ពិបាក​ណាស់​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ល្អ​។ ​យើង​របូត​បាល់​ស្រួល​ៗ​ទៅ​ឱ្យ​គូ​ប្រកួត។ យើង​ត្រូវ​ការពារ​ឱ្យ​បាន​ល្អ​ជាង​នេះ​ក្នុង​តំបន់​គ្រោះ​ថ្នាក់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT