ក្រុម Al Nassr ​របស់ Ronaldo ​ធ្លាក់​ចេញ​ពី​តំណែង​កំពូល​តារាង​ទៅ​ហើយ​

​ក្រោយ​ពី​លេង​ចាញ់​ក្រុម Al-Ittihad ​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Al Nassr ​ធ្លាក់​ចេញ​ពី​កំពូល​តារាង​លីគ​កំពូល​អារ៉ាប់ប៊ីសាអូឌីត​ទៅ​ហើយ។

​អ្នក​គាំទ្រ​ជា​ច្រើន​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​រដូវ​កាល​នេះ ​បន្ទាប់​ពី​ក្រុម Al Nassr ​ទិញ​យក Ronaldo ​មក​រួម​ក្រុម។ ​តែ​យ៉ាង​ណា​ការ​ឈរ​កំពូល​តារាង​របស់​ពួកគេ​មិន​បាន​យូរ​ឡើយ ពោល​គឺ​ក្រោយ​ពី​លេង​ចាញ់​ក្រុម Al-Ittihad ​ក្នុង​លទ្ធផល ១-០ ​មក ​បាន​ធ្វើ​ឱ្យ​ក្លឹប​នេះ​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​លេខ​២​ទៅ​ហើយ។ ​ខណៈ​ដែល Ronaldo ​វិញ ​២​ប្រកួត​ជាប់​គ្នា​ហើយ​ដែល​រូបគេ​មិន​អាច​រក​គ្រាប់​បាល់​បាន។

មួយ​វិញ​ទៀត​នៅ​យប់មិញ​ក៏​ឃើញ​ថា រូបគេ​បាន​បង្ហាញ​កាយ​វិការ​មិន​ពេញ​ចិត្ត​ខ្លាំង​ផង​ដែរ។ ដោយ​ដើរ​ទាត់​ដប​ទឹក​សុទ្ធ​ថែម​ទៀត ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​និង​ការ​លេង​របស់​ក្រុម​ទាំង​មូល​ឡើយ។ ​នៅ​ពេល​នេះ Al Nassr ​ធ្លាក់​មក​លេខ​២ ​មាន​៤៦​ពិន្ទុ ស្រប​ពេល​ក្រុម​លេខ​១ Al-Ittihad ​មាន​៤៧​ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT