Man Utd ​ងើប​មុខ​ឡើង​វិញ ​ក្រោយ​លត់ Real Betis ​៤-១ ​នៅ Europa League

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ងើប​មុខ​ឡើង​វិញ​បន្ដិច​ហើយ ​ក្រោយ​ពី​ពួកគេ​លត់​ក្រុម Real Betis ​ក្នុង​លទ្ធផល ​៤-១ ​ក្នុង​ពាន​រង្វាន់ Europa League ​នៅ​យប់មិញ​នេះ​។

​ក្រោយ​ពី​ចាញ់​ក្រុម Liverpool ​ក្នុង​លទ្ធផល ៧-០ ​មក ​ឃើញ​ថា​កីឡាករ​ម្នាក់​ៗ​ខិតខំ​ខ្លាំង​មែនទែន។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Real Betis ​បាន​ក្នុង​លទ្ធផល ​៤-១ ​ឯ​ណោះ ដោយ​៤​គ្រាប់​នោះ​រក​បាន​ដោយ Rashford ​មួយ​គ្រាប់ ​Bruno ​១​គ្រាប់ Anthony ​១​គ្រាប់ ​និង Weghorst ​១​គ្រាប់។ ​តាម​លទ្ធផល​នេះ​ដែរ ​ក្រុម Man Utd ​កាន់​តែ​មាន​សង្ឃឹម​ក្នុង​ការ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ​ទោះ​នៅ​សល់​ជើង​ទី​២​ទៀត​ក៏​ដោយ។

​មួយ​វិញ​ទៀត ​នេះ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​គាំទ្រ​វិញ​ផង​ដែរ ​ក្រោយ​ពី​ពួកគេ​ខក​បំណង​មែនទែន​នៅ​ពេល​លេង​ចាញ់​ក្រុម Liverpool ​ដល់​ទៅ ​៧-០ ​កាល​ពី​ពេល​កន្លង​ទៅ។ ​ក្រុម Man Utd ​នៅ​សល់​ពាន​រង្វាន់​៣​ទៀត​ដែល​អាច​និយាយ​បាន​ថា​សុទ្ធ​តែ​នៅ​មាន​ឱកាស​នៅ​ឡើយ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT