ធ្វើ​បាន​ល្អ​ហើយ! ​ក្រុម U20 ​នារី​កម្ពុជា ​ចាញ់​ក្រុម​ U20 ​មីយ៉ាន់ម៉ា ​២-០ ​

​ក្រុម​បាល់ទាត់​នារី​កម្ពុជា​ក្រោម​អាយុ​២០​ឆ្នាំ U20 ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង U20 ​មីយ៉ាន់ម៉ា ​ក្នុង​លទ្ធផល ​២-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFC U20 Women’s Asian Cup ​កាល​ពី​ម្សិលមិញ​នេះ។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ម្ចាស់​ផ្ទះ​កម្ពុជា​ដែល​ជា​ក្រុម​ស្ទើរ​បទ​ពិសោធ​ក្នុង​ការ​ប្រកួត​នោះ ​ត្រូវ​រង​សម្ពាធ​ខ្លាំង​មែនទែន​ពី​សំណាក​ក្រុម​មីយ៉ាន់ម៉ា ​ពេញ​៩០​នាទី​តែ​ម្ដង។ ​យ៉ាងណាមិញ ​ក្រុម U20 ​កម្ពុជា ​មិន​បោះបង់​ការ​ប្រកួត​នោះ​ទេ ​ដោយ​ពួកគេ​ខិតខំ​ប្រឹង​លេង ​មិន​បិទ​ការ​សម្រុក​ពី​សំណាក់​កីឡា​ការិនី​មីយ៉ាន់ម៉ា​បាន​យ៉ាង​ល្អ។ ​បើ​ទោះ​ជា​របូត​២​គ្រាប់​មែន ប៉ុន្តែ​អ្នក​គាំទ្រ​មើល​ឃើញ​ថា​ក្រុម​នារី​កម្ពុជា ​ធ្វើ​បាន​ល្អ​ហើយ​ក្នុង​នាម​ជា​ក្រុម​ថ្មីថ្មោង។

​កម្ពុជា ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ដែរ ​ដោយ​ប៉ះ​ជាមួយ​ក្រុម​ម៉ាឡេស៊ី ​នៅ​ថ្ងៃ​១០​ខែ​មីនា​ខាង​មុខ​នេះ។ ​ដោយ​ក្នុង​ពាន​រង្វាន់​ AFC U20 Women’s Asian Cup ​​នេះ​ដែរ ​ក្នុង​មួយ​ពូល ​មាន​៣​ក្រុម ​កម្ពុជា​ស្ថិត​នៅ​ពូល​ជាមួយ​មីយ៉ាន់ម៉ា ​និង​ម៉ាឡេស៊ី។ ​ដោយ​ប្រកួត​ក្នុង​ពូល​ទាំង​៨​នេះ​ដែរ មួយ​ពូល ​យក​តែ​ក្រុម​នៅ​ចំណាត់​ថ្នាក់​លេខ​១​ប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT