AC Milan ​បាន​ឡើង​វគ្គ​៨​ក្រុម​ UCL ​ដំបូង ​ក្នុង​រយៈ​ពេល​១១​ឆ្នាំ​ចុង​ក្រោយ​

​ក្រុម AC Milan ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League ​ជា​ថ្មី​ម្ដង​ទៀត​ហើយ ​ក្រោយ​ពី​ពួកគេ​ចំណាយ​ពេល​១១​ឆ្នាំ​មក​នេះ​។

​ការ​ឈ្នះ​ក្រុម Spurs ​១-០ ​នៅ​ជើង​ទី​១ ​និង​ស្មើ​គ្នា ០-០ ​នៅ​ជើង​ទី​២ គឺ​គ្រប់គ្រាន់​ល្មម​សម្រាប់​ក្រុម AC Milan ដើម្បី​បាន​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League ​។ ​ក្លឹប​ជើង​ខ្លាំង​អ៊ីតាលី​មួយ​នេះ ​ខកខាន​១១​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ឡើង​មក​ដល់​វគ្គ​នេះ ​ដោយ​ទើប​តែ​ឆ្នាំ​នេះ​ទេ ពួកគេ​អាច​ធ្វើ​វា​បាន​មក​វិញ។ ​AC Milan ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ដទៃ​ទៀត​ដូចជា Bayern Munich , Benfica ​និង Chelsea ​កក់​កៅអី​៨​ក្រុម​ចុង​ក្រោយ UCL ​មុន​គេ។ ខណៈ​ដែល​៤​ក្រុម​ទៀត​នឹង​រក​ឃើញ​នៅ​សប្ដាហ៍​ក្រោយ។

​រំលឹក​ថា AC Milan ​ជា​អតីត​ជើង​ខ្លាំង​មួយ​ដែរ​នៅ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នេះ។ ​ក្លឹប​មួយ​នេះ ​មាន​ប្រវត្តិ​ឈ្នះ​ពាន​រង្វាន់​ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប ​បាន​៧​ដង​ឯណោះ ​ដោយ​ឆ្នាំ​ចុង​ក្រោយ​ដែល​ពួកគេ​ឈ្នះ​គឺ ២០០៦-២០០៧ ​ដោយ​កាល​នោះ​ឈ្នះ​ក្រុម Liverpool ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២-១៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT