PSG ​ហាល​អាវ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League

​ក្រុម​ខ្លាំង​បារាំង PSG ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ទៅ​ហើយ​នៅ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង Bayern Munich ​ក្នុង​លទ្ធផល ២-០ ​ទៀត​នៅ​យប់មិញ។

​ក្នុង​ជំនួប​ជើង​ទី​២​នៅ​ទឹក​ដី​អាល្លឺម៉ង់​យប់មិញ​នេះ​ដែរ ​ក្រុម PSG ​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​ទល់​ក្រុម Bayern Munich ​បាន​ដដែល។ ​ដោយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ពួកគេ​ចាញ់ ១-០ ​ទៅ​ហើយ ​ស្រប​ពេល​នៅ​ជើង​ទី​២​យប់មិញ​នេះ​ទៀត ​ក៏​បន្ដ​បរាជ័យ​ទៀត​ក្នុង​លទ្ធផល ២-០។ សរុប​ទាំង​ពីរ​ជើង​មក ​ក្រុម Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​ដល់​ទៅ​ ៣-០ ​ឯ​ណោះ។

PSG ​ដែល​ពោរពេញ​ទៅ​ដោយ​កីឡាករ​ឆ្នើម​ៗ​ដូចជា Lionel Messi , Mbappe ​ជា​ដើម​នោះ ​នៅ​តែ​មិន​អាច​សម្រេច​បំណង​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​ដដែល។ ​ដោយ​បរាជ័យ​នា​រដូវ​កាល​នេះ ​ក៏​ទំនង​ជា​អាច​នឹង​ធ្វើ​ឱ្យ​ការ​ចង់​បន្ដ​កុងត្រា​ថ្មី​ដល់ Messi ​ពិបាក​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT