Benfica ​ស៊ី Club Brugge ​សរុប ​៧-១ ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ UCL ​

​ក្រុម​ Benfica ​បាន​យក​ឈ្នះ​លើ​ក្រុម Club Brugge ​ក្នុង​លទ្ធផល​សរុប ៧-១ ​គិត​ទាំង​ពីរ​ជើង ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ​។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Benfica ​បាន​យក​ឈ្នះ​លើ​ក្រុម Club Brugge ​ក្នុង​លទ្ធផល ​២-០ ​រូច​ទៅ​ហើយ។ ស្រប​ពេល​ជើង​ទី​២​នៅ​យប់មិញ​នេះ​ទៀត ពួកគេ​បន្ដ​ជ័យជម្នះ​របស់​ខ្លួន​ក្នុង​លទ្ធផល ​៥-១ ​ទៀត។ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង​ទៅ ​គឺ​ក្រុម Benfica ​យក​ឈ្នះ​លើ​ក្រុម Club Brugge ​បាន​ក្នុង​លទ្ធផល​ដល់​ទៅ ៧-១ ​ឯ​ណោះ។ ​ដោយ​នេះ​ជា​លទ្ធផល​ឈ្នះ​ធំ​ធេង​មែនទែម​សម្រាប់​មក​ពី​ព័រទុយហ្គាល់​ហើយ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

​Benfica ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League ​ជាមួយ​ក្រុម Chelsea ​នៅ​យប់មិញ​នេះ។ ​តែ​នៅ​វគ្គ​៨​ក្រុម ​មិន​ទាន់​ដឹង​ថា​នឹង​ប៉ះ​ក្រុម​ណា​នោះ​ទេ ព្រោះ​ទាល់​តែ​រក​ឃើញ​ក្រុម​ទាំង​៨​ហើយ ទើប​គេ​ចាប់​ផ្ដើម​ថា​ក្រុម​ណា​នឹង​ត្រូវ​ប៉ះ​ក្រុម​ណា​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT